ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់នេះ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ។ លោកស្រីបន្តថាតាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ លោកស្រីបញ្ជាក់ថាជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ,កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចរក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញតែងបានដាក់បញ្ចូលនូវផ្ទាំងទស្សនីយភាព និងការសម្ដែងសិល្បៈចម្រុះបុរាណ សម័យ បន្ថែមពីលេីការរៀបចំឲ្យមានការលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទសម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត។
គួរបញ្ជាក់ដែរថា៖ ផ្លូវថ្មើរជើងចតុមុខ ទទួលបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងសប្បាយភាពនាពេលរាត្រី ហើយចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤
ជាងនេះទៅទៀតផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូនមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថាតទូតសហរដ្ឋអាមេរិក ស្ថានទូតចិន សហភាពអឺរ៉ុប និងស្ថានទូតផ្សេងៗទៀតជ្រើសរើសជាទីតាំងប្រារព្ធកម្មវិធីសំខាន់ៗរបស់ខ្លួនផងដែរ៕រក្សាសិទ្ធិដោយ៖សុទ្ធលី














