ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនសារលិខិតរំលែកមរណទុក្ខ ចំពោះលោកជំទាវ សន សុផល

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន
លោកវរសេនីយ៍ទោ តេង ចំរើនថារ័ត្ន និងភរិយា ព្រមទាំងក្រុមគ្រួសារ លោកវរសេនីយ៍ទោ ជាទីរាប់អាន!
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់ លោកជំទាវ សន សុផល ដែលត្រូវជាម្តាយបង្កើតរបស់លោកវរសេនីយ៍ទោ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:១៥នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកវរសេនីយ៍ទោ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វី ប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវម្ដាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាល ជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងក្រុមគ្រួសារ។ ហើយក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្មបំពេញការងារ ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ សន សុផល បានទៅកាន់ឋានបរមសុខ
ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកវរសេនីយ៍ទោ និងភរិយា ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនា ចែករំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។រក្សាសិទ្ធិដោយ៖សុទ្ធលី