ក្រុងតាខ្មៅ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការបញ្ជាដឹកនាំជាប្រចាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីអំពើលួច(ទ្រព្យសម្បតិ្ត)និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កើតហេតុនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ និងដកហូតវត្ថុតាង រួមមាន ដាវផ្លែដែកចំនួន០២ និង ឧបករណ៍សម្រាប់ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយចំនួន(របស់ជនសង្ស័យ) ចំណែក ទូរទស្សន៍ ០១គ្រឿងម៉ាក A KAI ,ម៉ូទ័រជ្រេីឈើ០១គ្រឿង ,ព្រីភ្លើង០១ ,ម៉ាសុីនចាក់ក្បាលឌីស០១គ្រឿង ជារបស់ជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវដកហូត និងប្រគល់ទ្រព្យសម្បត្តិជូនម្ចាស់ដើមវិញ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ៕រក្សាសិទ្ធិដោយ៖សុទ្ធលី














