ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ០២នាក់ ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពី ការអនុវត្តន៍ ទោស រួចរាល់ជាស្ថាពរ !!

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២ ទណ្ឌិត ដែលជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ចំនួន០២ នាក់ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ពី ពន្ធនាគារ និង បានវិលត្រឡប់ ទៅជួបជុំ ក្រុមគ្រួសាររបស់ពួកគេវិញ បន្ទាប់ ពួកគេ បាន អនុវត្តទោស ជាប់ពន្ធនាគារ ម្នាក់ៗ កំណត់ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសង្គមជាតិខ្មែរ។

មន្រ្តីតុលាការរាជធានីភ្នំពេញ បានឱ្យដឹងថា: ទណ្ឌិត ទាំង០២ រូបនេះ មាន ឈ្មោះ ភឹង សោភា ភេទ ស្រី អាយុ ៣៥ ឆ្នាំ និង ឈ្មោះ សាន សិទ្ធ ភេទ ប្រុស អាយុ ៤០ ឆ្នាំ។

ពួកគេ ទាំង០២ រូប ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីបញ្ចប់ការអនុវត្តន៍ទោស ០២ឆ្នាំក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងសំណុំរឿងបញ្ចេញមតិជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

ចំណែកឯ ទណ្ឌិត ឈ្មោះ
ស្រ៊ុន ស្រ៊ន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ដែលអនុវត្តទោស ០២ឆ្នាំ រួចរាល់ដែរនោះ មិនទាន់ត្រូវបានតុលាការដោះលែងនៅឡើយ ដោយហេតុថា ទណ្ឌិត រូបនេះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល០២ឆ្នាំទៀត ក្នុងសំណុំរឿង«ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋ» ផ្សេងមួយទៀត ដែល ត្រូវបាន ប្តឹង ដោយ ក្រសួងយុត្តិធម៌ ប្រព្រឹត្តកាលពីឆ្នាំ២០២៣។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចផ្តន្ទាទោស ឈ្មោះ ស៊្រុន ស្រ៊ន ឈ្មោះ ភឹង សោភា និង ឈ្មោះ សាន សិទ្ធ ដែលតាំងខ្លួន ជាអ្នកចេះច្បាប់ និង ជាអ្នកបកស្រាយច្បាប់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងភ្នំពេញ ២៣ តុលា ឆ្នាំ ១៩៩១ ដាក់គុក ម្នាក់ៗ កំណត់ ០២ ឆ្នាំ និង ពិន័យជាប្រាក់ ម្នាក់ៗ ចំនួន ០៤លានរៀល សម្រាប់ដាក់ចូលជាថវិកាជាតិ។

ពួកគេ ត្រូវបាន ជាប់ចោទពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ័ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវចាប់ឃាត់ខ្លួន នៅក្នុង ខែ មិថុនា ឆ្នាំ ២០២៤៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN