ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី្តម្នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពាក់ព័ន្ធនឹងការសែកស្អុយជាង ៧ ម៉ឺនដុល្លារអាមេរិក!!

ភ្នំពេញ: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានសម្រេចចោទប្រកាន់ ស្រី្តត្រូវចោទម្នាក់ ឈ្មោះ ចាន់ គន្ធា អាយុ ៥១ ឆ្នាំ មានទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាប់ពាក់ព័ន្ធនឹង ការចេញសែកស្អុយ ប្រមាណជាង ៧ម៉ឺនដុល្លារ អាមេរិក ទៅភាគីដើម បណ្តឹងរដ្ឋប្បវេណី ដើម្បីទូរទាត់ ប្រាក់ជំពាក់។

លោកឆាយ ហុង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកនាំពាក្យ សម្រាប់ស្ថាប័នអយ្យការ បានឱ្យដឹងថា: ជនត្រូវចោទរូបនេះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជនត្រូវចោទ អាចប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងហោចណាស់ ០១ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ឈ្មោះ ចាន់ គន្ធា ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ តាមដីកាតុលាការ និង ដោយយោងតាម ពាក្យបណ្តឹងភាគី រដ្ឋប្បវេណី ឈ្មោះ រៀម ចាន់ថាវី ភេទ ស្រី អាយុ ៣៩ ឆ្នាំ។

ពាក់ព័ន្ធនឹង ករណីខាងលើ គូភាគី ទាំងពីរ មិនទាន់អាចទាក់ទង បាន ដើម្បីសុំ ព័ត៌មានលម្អិតឡើយ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN