លេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ចេញសេចក្តីជូនដំណឹង ស្តីពី ពិធីចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់បុគ្គលមានសិទ្ធិទទួលដីគម្រោងទី១ នៅឃុំស្មៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ៥៣៨ គ្រួសារ។ ពិធីចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការផ្សាយបន្តផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ។រក្សាសិទ្ធិដោយ៖សុទ្ធល





