ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រខ្មែរ លើកលែងទោសដល់លោក កឹម សុខា និង បើកផ្លូវឲ្យលោកអាចចាកចេញទៅក្រៅប្រទេសបាន !!

ភ្នំពេញ៖  ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ​ បាន បានព្រះរាជក្រឹត្យ ប្រោសប្រទានលើកលែងទោស ដល់ លោក កឹម សុខា នៅ ត្រង់ចំណុចការហាមឃាត់ ការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។

ក៏ប៉ុន្តែ ការហាមឃាត់ លោកកឹម សុខា មិនឱ្យធ្វើ នយោបាយ  មិនត្រូវបានលើកលែងនោះឡើយ។

សូមបញ្ជាក់ថា:  ព្រះរាជទានលើកលែងទោស អំពីព្រះមហាក្សត្រ សម្រាប់លោកកឹម សុខា នៅថ្ងៃទី២៤ ខែកក្កដា ២០២៦ នេះ  ត្រូវបានឡើង ដោយយោង តាមការទូលថ្វាយ​ពីសំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ 

ទណ្ឌិត កឹម សុខា អាយុ ៧២ ឆ្នាំអតីតប្រធានគណបក្សសង្គ្រោះជាតិជាតិ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង បទល្មើសក្បត់ជាតិ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ក៏បានលើកទោស  ទណ្ឌិត កឹម សុខា អោយផុតពី ជាប់គុក ២៧ ឆ្នាំ ម្តងរួចមកហើយ។

ការលើកលែងទោសនេះ ក៏ ត្រូវបានធ្វើឡើង ដោយយោង តាមការទូលថ្វាយ​ពីសំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN