ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិបន្តកិច្ចសហការជាមួយ ក្រសួងរ៉ែ និងថាមពល និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញអនាគតថាមពលបៃតង ប្រកបដោយបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានជួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏យូរអង្វែងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។កិច្ចពិភាក្សាបានផ្តោតលើគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញឱ្យឈានដល់ ៧០% នៅត្រឹមឆ្នាំ២០៣០ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាវិស័យអាទិភាពសម្រាប់ការបន្តគាំទ្រផ្នែកបច្ចេកទេស និងគោលនយោបាយពីអង្គការសហប្រជាជាតិ ដែលជាសសរស្តម្ភសំខាន់មួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ (SDG 7)៖ ថាមពលស្អាត និងមានតម្លៃសមរម្យ។អង្គការសហប្រជាជាតិទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយ Ministry of Mines and Energy Cambodia និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញអនាគតថាមពលបៃតង ប្រកបដោយបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា។រក្សាសិទ្ធិដោយ៖សុទ្ធលី