ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុ ជាតិអាម៉េរិកជាច្រើននៅកម្ពុជា

នាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និង ជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council “US- ABC”) ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និង តំណាងក្រុមហ៊ុនចំនួន ១៣ រួមមាន៖
SC Johnson, Ford Motor, ConocoPhillips, Target, Coca- Cola, IMSG, Mastercard, VISA, Roche, RMA Group, Phillip Morris International, Abbott, S Vriens & Partners ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការីពាក់ព័ន្ធ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកអគ្គរដ្ឋទូត Brian D. McFeeters, ឯកឧត្តមអគ្គ- បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុ ជាតិអាម៉េរិកជាច្រើននៅកម្ពុជា ។ ជាក់ស្ដែង, ក្នុងឆ្នាំ ២០២៥ នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីសហរដ្ឋអាម៉េរិកបាន កើនដល់ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំនៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់រយៈពេលមធ្យម ទៅ វែង ។ ស្របជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍រាល់កាលានុវត្តវិនិយោគ ដែលជាការវិនិយោគមានតម្លៃបន្ថែមខ្ពស់ ជា ពិសេសចំពោះវិស័យអាទិភាព និងមានសក្តានុពលខ្ពស់ រួមមានវិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង បច្ចេកវិទ្យាទំនើប ជាដើម ។
ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនានាកន្លងមក ដោយធ្វើការកត់សម្គាល់អំពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា ក្នុងរយៈពេល ២ ឆ្នាំ នៃការបំពេញការងាររបស់លោក, បើ ទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់យ៉ាងនេះក្ដី ។ ជាមួយគ្នានេះ, ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់លើកឡើងអំពីបញ្ហាប្រឈមថ្មី ដែលកំពុងជួបប្រទះ និង ស្នើឱ្យក្រុមហ៊ុន ដែលកំពុងស្វែងរកឱកាសវិនិយោគសាកសួរអំពីសក្កានុពលវិនិយោគ នៅកម្ពុជា ផងដែរ ។
ក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបទៅនឹងការស្នើសុំ ជាក់លាក់ និងបញ្ហាប្រឈមនានា ដែលលើកឡើងដោយតំណាងក្រុមហ៊ុនទាំង ១៣ ក៏ដូចជាបានជម្រាបពី ដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយនីតិវិធីរដ្ឋបាលដែល ស្មុគស្មាញ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹង អនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាព និងជាពិសេសជំរុញការចូលរួមសហ- ការជាមួយរាជរដ្ឋាភិបាល តាមរយៈយន្តការ “ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ភាពទាន់ពេល និងភាពព្យាករបាននៃការប្រែប្រួលគោលនយោបាយនានា បន្ថែមលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសវិនិយោគតាមមុខសញ្ញវិនិយោគ របស់ខ្លួន និងក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការ ធ្វើការសហការទាក់ទងជាមួយក្រសួងស្ថាប័ន ទទួលបន្ទុក តាមជំនាញពាក់ព័ន្ធដោយផ្ទាល់ ផងដែរ ។
ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាព សេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហ រដ្ឋអាម៉េរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែម ទៀត ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងក្រុមហ៊ុនពហុ- ជាតិអាម៉េរិក ដែលបានចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាង ប្រទេសទាំងពីរ សំដៅគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែងខាងមុខ ។ រក្សាសិទ្ធិដោយ៖សុទ្ធលី