នៅយប់ថ្ងៃទី 19 ឈានចូលថ្ងៃទី 20 ខែកក្កដា ក្រុមជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន នឹងត្រូវប៉ះគ្នានៅរដ្ឋ New Jersey សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ ក្រុមរហស្សនាមកំហឹងទន្សោងនឹងព្យាយាមដណ្តើមយកពានរង្វាន់នេះត្រលប់មកវិញ បន្ទាប់ពីខកខានអស់រយៈពេល 16 ឆ្នាំ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកអាចនឹងក្លាយជាក្រុមដំបូងគេគិតចាប់តាំងពីក្រុមប្រេស៊ីលក្នុងឆ្នាំ 1962 ដែលអាចការពារតំណែងជើងឯករបស់ខ្លួនបានដោយជោគជ័យ។ អត្ថបទវិភាគរបស់ 1xBet នឹងពន្យល់អំពីអ្វីដែលយើងគួររំពឹងទុកពីការប្រកួតកាត់សេចក្តីនេះ និងកត្តាផ្សេងៗដែលអាចជះឥទ្ធិពលដល់លទ្ធផលចុងក្រោយ។
អេស្ប៉ាញ របូតតែមួយគ្រាប់គត់
កូនក្រុមរបស់លោក Luis de la Fuente បានបើកឆាកព្រឹត្តិការណ៍នេះជាមួយនឹងលទ្ធផលស្មើគ្មានគ្រាប់បាល់ទល់នឹងក្រុមកាបវែរ ប៉ុន្តែបន្ទាប់ពីនោះ ពួកគេបានសាងកំណត់ត្រាឈ្នះប្រាំមួយប្រកួតជាប់ៗគ្នា។ នៅក្នុងការប្រកួតវគ្គចែកពូលដែលនៅសេសសល់ ក្រុមអេស្ប៉ាញបានលត់ក្រុមអារ៉ាប៊ីសាអូឌីត 4-0 និងយកឈ្នះអ៊ុយរូហ្គាយ 1-0។ នៅក្នុងវគ្គជម្រុះ ពួកគេបានផ្តួលអូទ្រីស 3-0 ព័រទុយហ្គាល់ 1-0 បែលហ្ស៊ិក 2-1 និងបារាំង 2-0។
អេស្ប៉ាញរបូតគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងការប្រកួតនេះ។ ពួកគេគ្រប់គ្រងបាល់បានយ៉ាងល្អ មិនទុកចន្លោះឱ្យគូប្រកួតវាយបក និងស្ទើរតែបិទជិតឈឹងមិនឱ្យមានចន្លោះប្រហោងនៅជុំវិញតំបន់ពិន័យរបស់ខ្លួន។ សូម្បីតែបារាំង ដែលស៊ុតបញ្ចូលទីបាន 16 គ្រាប់មុនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ត្រូវអស់លទ្ធភាពទប់ទល់នឹងក្រុមកំហឹងទន្សោងនេះដែរ។
កីឡាករ Mikel Oyarzabal ស៊ុតបញ្ចូលទីបានប្រាំគ្រាប់រួចមកហើយក្នុងព្រឹត្តិការណ៍នេះ ដែលតាមស្មើកំណត់ត្រារបស់អេស្ប៉ាញដែលបង្កើតឡើងដោយកីឡាករ Emilio Butragueño និង David Villa។ ទោះជាយ៉ាងណាក៏ដោយ ភាពមុតស្រួចនៅតំបន់ប្រយុទ្ធរបស់ La Roja មិនមែនពឹងផ្អែកលើរូបគេតែម្នាក់នោះទេ។ ក្រុមមួយនេះមានភាពគ្រោះថ្នាក់ខ្លាំងដូចគ្នានៅតាមស្លាបសងខាង ដែលអាចរុញកីឡាករពីតំបន់ក្រោមឱ្យឡើងមកវាយសម្រុក និងមានភាពអត់ធ្មត់ក្នុងការទម្លុះប្រព័ន្ធការពារគូប្រកួតតាមរយៈការបញ្ជូនបាល់ខ្លីៗដើម្បីស្វែងរកចំណុចខ្សោយ។
អាហ្សង់ទីនបង្ហាញទម្រង់លេងជាម្ចាស់ជើងឯកពិតប្រាកដ
អាហ្សង់ទីនបានឈ្នះទាំងប្រាំពីរប្រកួតរបស់ខ្លួន និងស៊ុតបញ្ចូលទីបានរហូតដល់ទៅ 19 គ្រាប់ ច្រើនជាងក្រុមណាៗទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានតួលេខស្ថិតិ និងការគ្រប់គ្រងបាល់បានយ៉ាងល្អក្នុងវគ្គចែកពូលក៏ដោយ ក៏កូនក្រុមរបស់លោក Lionel Scaloni តែងតែត្រូវរកវិធីដោះស្រាយស្ថានការណ៍ដ៏តានតឹងស្ទើរតែរាល់ការប្រកួតក្នុងវគ្គជម្រុះ។ ក្រុមរហស្សនាម La Albiceleste អាចយកឈ្នះក្រុមជម្រើសជាតិកាបវែរ (3-2) យ៉ាងប្រផិតប្រផើយក្នុងម៉ោងបន្ថែម វាយបកយ៉ាងអស្ចារ្យយកឈ្នះអេហ្ស៊ីប (3-2) បន្ទាប់ពីចាញ់មុន 2-0 និងត្រូវប្រឹងលេងយ៉ាងស្វិតស្វាញពេញ 120 នាទីទើបអាចទម្លាក់ស្វីសបាន (3-1)។
ស្ថានការណ៍ក៏មិនមានភាពងាយស្រួលនោះដែរនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលអង់គ្លេសបាននាំមុខមុនដោយគ្រាប់បាល់របស់ Anthony Gordon នៅដើមតង់ទីពីរ។ រហូតដល់នាទីទី 85 ទើប Lionel Messi បញ្ជូនបាល់ឱ្យ Enzo Fernández ស៊ុតបញ្ចូលទី លុះចូលដល់នាទីបន្ថែមចុងម៉ោង ការបញ្ជូនបាល់របស់ប្រធានក្រុមអាហ្សង់ទីនរូបនេះក៏បានទៅដល់ជើង Lautaro Martínez ដែលបានធានាជ័យជម្នះ 2-1 សម្រាប់ប្រទេសរបស់ខ្លួន។ កំណត់ត្រាមិនស្គាល់ចាញ់សោះរបស់ក្រុមនេះនៅក្នុងព្រឹត្តិការណ៍ Global Forum ពេលនេះបានបន្តរហូតដល់ 13 ប្រកួតជាប់ៗគ្នាហើយ។
អាហ្សង់ទីនបានរបូតគ្រាប់បាល់ចំនួនប្រាំប្រកួតជាប់ៗគ្នា ប៉ុន្តែពួកគេអាចវាយបកយកឈ្នះបានគ្រប់ពេល។ ភាពជោគជ័យនេះគឺភាគច្រើនដោយសារតែវត្តមានរបស់ Messi ដែលរកបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន 5 ដងរួចមកហើយនៅក្នុងព្រឹត្តិការណ៍នេះ។
តើត្រូវរំពឹងអ្វីខ្លះពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ?
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ នឹងក្លាយជាការជួបគ្នារវាងក្រុមដែលមានតំបន់ការពារ និងតំបន់ប្រយុទ្ធល្អបំផុតប្រចាំព្រឹត្តិការណ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរបស់ 1xBet នៅតែផ្តល់ទំនុកចិត្តបន្តិចទៅលើក្រុមកំហឹងទន្សោង៖
- អេស្ប៉ាញឈ្នះ – 2.39
- ស្មើ – 3.10
- អាហ្សង់ទីនឈ្នះ – 3.66.
តាមដានការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Football Forum និងចូលរួមគាំទ្រក្រុមដែលអ្នកពេញចិត្តទាំងអស់គ្នាជាមួយ 1xBet!

