ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធនធានទឹកខេត្តបាត់ដំបង បើកទ្វារទឹកអាងសេកសកបន្ធូរបរិមាណទឹក និងរំដោះការជន់លិចនៅស្រុកសំឡូត

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងទំនប់ពហុបំណង(សេកសក) បាត់ដំបងដើម្បីបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើក្នុងស្រុកសំឡូតនិងបញ្ជូនទឹកទៅជួយសង្រ្គោះស្រូវរបស់ប្រជាកសិករនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងស្រុកសង្កែជាដើម ។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការបើកទ្វារទឹកនេះ គឺដើម្បីទម្លាក់កម្ពស់ទឹកកុំឱ្យលើសពីកម្រិតអតិបរមា និងទុកលំហូរទុករំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែមដោយសារផ្នែកខាងលើគឺនៅស្រុកសំឡូតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យអាងស្តុកទឹកឡើងពេញ ។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង ៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ ៕ រក្សាសិទ្ធិដោយ : សុទ្ធលី