ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្ត ស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វឹក

តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើភាសាបារាំង (APF) សម័យ ប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ ( ប្រទេសកាមេរូន) បានអនុម័តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែល បញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីន ព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារសំខាន់ៗ នៃសេចក្ដីសម្រេចចិត្តមានដូចតទៅនេះ៖
សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំង ចំពោះគោល ការណ៍នៃសេចក្តីប្រកាសទីក្រុងបាម៉ាកូ និងទីក្រុងសាំង-បូនីហ្វាស ច្បាប់អន្តរជាតិ ព្រមទាំងសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះ សេចក្ដីសម្រេចចិត្តក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ “ស្រ្តី សន្តិភាព និង សន្តិសុខ និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពសន្តិភាពឱ្យបានរឹងមាំ។
ប្រឈមមុខនឹងភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់ តាំងពីខែកក្កដា ឆ្នាំ២០២៥ – សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពី ការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូច ខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេស នូវ “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ”។

សភាប្រើភាសាបារាំង (APPF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យ
ភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹង កាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
សភាប្រើភាសាបារាំង (AFF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខ វេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ គឺជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាព ប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។
សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ច សន្ទនារវាងភាគីនានា និងការដកកងទ័ពប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសា បារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ។
ជាចុងក្រោយ សភាប្រើភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង ថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគា្នទៅ វិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុប ករណ៍គតិយុត្តអន្តរជាតិ។

ជាកិច្ចឆ្លើយតប តាងនាមឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បាន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃអង្គប្រជុំសភាប្រើភាសា បារាំង ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលត្រូវ បានអនុម័តនៅក្នុងថ្ងៃនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈ នៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូល ដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទ ដោយសន្តិវិធី។ ជាមួយគា្ននេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសា បារាំងចំពោះសេចក្តីសម្រេចចិត្ត ជាសារផ្ញើជូនសហគមន៍អន្តរជាតិ ពីសាមគ្គីភាព ភាពទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់ អន្តរជាតិ និងការអភិវឌ្ឍ។ មុននិងបញ្ចប់ ឯកឧត្តម បានសម្តែងសារជាថ្មីនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញាចិត្តឥតងាកររបស់ប្រតិភូទាំងអស់ ក្នុងការ បម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ។

នាវេលារសៀលនៃថ្ងៃដដែលនេះផងដែរ អង្គប្រជុំបានអនុម័តជ្រើសរើស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ អាណត្តិពីរឆ្នាំ ( ឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៨)។រក្សាសិទ្ធិដោយ : សុទ្ធលី