ភ្នំពេញ: លោកមេធាវី ផេង ហេង ជាមនុស្សជំនិតម្នាក់ របស់លោកកឹម សុខា បានឱ្យដឹងថា: សម្តេច ដួង ផង់ បានយាងមកបំបួសនាគ លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅវេលាម៉ោង ៥:០០ នាទីល្ងាច នា ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំ ជាកិច្ចតបស្នងសងគុណអ្នកម្តាយ សៅ ង៉ែត ដូចគាត់បានសច្ចារចំពោះមុខអ្នកម្តាយ ពេលគាត់ទទួលបានសិទ្ធិទៅជួបម្តាយលើកដំបូង។
លោកមេធាវី បានសរសេរនៅលើ គណនេយ្យហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនថា: “
សូមចូលរួមសោកស្តាយ និង ចូលរួមរំលែកទុក្ខដ៏គ្រៀមក្រម
អ្នកម្តាយឯកឧត្តម កឹម សុខា គឺលោកយាយ សៅ ង៉ែត បានលាចាកលោកនេះហើយ កាលពីម៉ោង ១១ យប់មិញ ថ្ងៃទី ៨ ខែ ៧ ឆ្នាំ ២០២៦”។
សពរបស់លោកយាយ ង៉ែត សៅ បានតម្កល់ធ្វើបុណ្យនៅរាជធានីភ្នំពេញ ហើយនឹងដង្ហែរទៅស្រុកកំណើត នៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា: កាលពី ថ្ងៃ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ, ប្រធានព្រឹទ្ធសភា គឺ សម្តេចតេជោ ហ៊ុន សែន ដែលហែរហម ដោយ មន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត បានចូលរួម ពិធីបុណ្យសពរបស់លោកយាយ សៅ ង៉ែត ព្រមទាំង បានចូលបញ្ច័យ ទៀតផង៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN







