ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃ ទី ១១ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានសម្រេច ចោទប្រកាន់ បុរសត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធ ការប្រើ អំពើហិង្សា ដោយកាប់ យុវជនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែខឹង នឹង ជនរងគ្រោះ តែងតែ តាមលូកលាន់ប្រពន្ធរបស់គាត់ ជាច្រើនលើកច្រើនសារ ហើយស្ត្រីរងគ្រោះក៏ប្រាប់ប្តីនាំឱ្យប្តីកើតភ្លើងប្រចណ្ឌទាញកាំបិតផ្គាក់កាប់ជាច្រើនកន្លែង។
អំពីហិង្សានេះ បានកើតឡើង នៅត្រង់ចំណុចខ្ទមចំការក្បែរអូរតេស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ ថ្ងៃ ទី ០៩ ខែ កក្កដា ២០២៦ វេលាម៉ោងប្រមាណ ១១ យប់។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនបង្ក រូបនេះ មាន ឈ្មោះ សុខ ង៉េន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ: កសិករ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ស្រ៊ាង អាយុ២៤ ឆ្នាំ មុខរបរកសិករ
រស់នៅភូមិឃុំជាមួយគ្នា នៅក្នុងចំណុចកើតហេតុ ខាងលើ។
សមត្ថកិច្ចនគរបាល បាននិយាយថា: ជនជាប់ចោទ ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស និង ត្រូវបានចាប់ឃាត់ កាលពីថ្ងៃ យប់ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៦ បន្ទាប់ពីគាត់ បាន កាប់ប្រហារ ជាច្រើន កាំបិត ទៅលើជនរងគ្រោះ បណ្តាលឱ្យ រងរបួស យ៉ាងធ្ងន់ធ្ងរ នៅនឹង កន្លែងកើតហេតុ។
ចំណែកឯ ជនរង គ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ដើម្បីជួយសង្គ្រោះ និង ព្យាបាលរបួសស្នាម។
ជនរងគ្រោះ ត្រូវបាន ជនល្មើស កាប់ចំ ជាច្រើនកាំបិត គឺ កាប់ចំក្បាល១កាំបិត កាប់ចំដៃខាងឆ្វេង១កាំបិត និង កាប់ចំ ជើង ចំនួន៥ កាំបិត ទទួលរងគ្រោះ យ៉ាងធ្ងន់ធ្ងរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN



