ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត ស៊ូ អារ៉ាហ្វាត អតីតអភិបាលរងខេត្តបាត់ដំបង ដែលជាប់គុក ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និង ស៊ីសំណូក ជាមួយសពអតីត ឧកញ៉ា សង ថនទទួលបានការលើកលែងទោស អំពីប្រមុខរដ្ឋស្ដីទី សមេ្តចតេជោ ហ៊ុន សែន

ភ្នំពេញ: ទណ្ឌិត ស៊ូ អារ៉ាហ្វាត់ ភេទ ប្រុស អាយុ ៥១ ឆ្នាំ (កើតឆ្នាំ១៩៧៥) អតីតអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ត្រូវបានទទួលការលើកលែងទោស និង ត្រូវបាន ដោះលែង ពី ពន្ធនាគារ តាមរយៈ ព្រះរាជក្រឹត្យ
លើកលែងទោស លេខ: នស/រកត/០៥២៦/៥៤៩ចុះ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៦ ដែល ចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមនាម និង តាមព្រះរាជត្រាស់បង្គាប់ យោងតាម សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមដីកាតុលាការ, ទណ្ឌិត ស៊ូ អារ៉ាហ្វាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារ កំណត់ រយៈពេល០៧ឆ្នាំ ហើយ សេចក្តីសម្រេចនេះ ត្រូវបានចូលជាស្ថាពរ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤០ក្រV«រ» ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួន និង ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក ជាមួយសពអតីតឧកញ៉ា សង ថន ជាអតីតឈ្មួញល្បី ដ៏ឈ្មោះ ម្នាក់ នៅខេត្តបាត់ដំបង៕រក្សាសិទ្ធិគ្រប់គ្រងដោយ CEN