ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ ២០២៦ បានធ្វើការបង្រ្កាបមេខ្លោង ជួញដូរគ្រឿងញៀន និង បានឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន ពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
នៅក្នុងក្នុងប្រតិបត្តិការបង្ក្រាបនោះ, កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ក៏បានរឹបអូសគ្រឿងញៀន ប្រមាណជា១០ គីឡូក្រាម ព្រម វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ពី ជនសង្ស័យ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា: ជនសង្ស័យទាំងពីរ មានឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ និង ឈ្មោះ ឯម ស្រីនាង ភេទ ស្រី អាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីរ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំពោះ វត្ថុតាង ដែលសមត្ថកិច្ចនគរបាលរឹបអូសបាន រួម: គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣២កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ០២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ (MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ០៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ០៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន, កាំបិត ១ដើម, អាវុធកែច្នៃ ១ដើម, វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចនគរបាល ក៏បាន ដកហូត ទូរស័ព្ទដៃ ចំនួន០២ គ្រឿង និង ម៉ូតូមួយគ្រឿង ពី ជនសង្ស័យទាំងពីរ ផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងរឹបអូសបាន កម្លាំងការិយាល័យជំនាញ បានរៀបចំ កសាងសំណុំរឿង បញ្ជូន ទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បី ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






