ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជនសង្ស័យជនជាតិ​វៀតណាម​ ០២នាក់ ពាក់ព័ន្ធមុខ​សញ្ញា​ ជួញដូរ​ ចែកចាយ​ ដឹកជញ្ជូន​ រក្សា​ទុក​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សាធាតុញៀន​ បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង​÷ កម្លាំងនគរបាល​ ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​​ ឃាត់​ខ្លួន​ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធមុខ​សញ្ញា​ ជួញដូរ​ ចែកចាយ​ ដឹកជញ្ជូន​ រក្សា​ទុក​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សាធាតុញៀន​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ ក្នុង​ការ​ចូលរួម​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាល​ថ្ងៃ​ទី០៨​ ខែកក្កដា​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជិន​ សុភឿន​ អធិការ​នគរបាល​ស្រុក​ចន្ទ្រា​ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បាន​បង្ក្រាប​មុខ​សញ្ញា​ ជួញដូរ​ ចែកចាយ​ ដឹកជញ្ជូន​ រក្សា​ទុក​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សាធាតុញៀន​ ដោយឃាត់​រថយន្ត​ ០១គ្រឿង​ និងជនជាតិ​វៀតណាម​ ចំនួន​ ០២នាក់​ ប្រុស​ ធ្វើ​តេស្ត​ទឹក​នោម​វិជ្ជមាន​ ០១នាក់ ព្រម​ទាំង​ដកហូត÷​ សារធាតុ​ញៀន​ រថយន្ត​​ ទូរស័ព្ទ​​ដៃ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ច្បាប់​។ រក្សាសិទ្ធិដោយ ៖សុទ្ធលី