ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបញ្ជូន ក្រុម ក្មេងទំនើង ចំនួន ១៧ នាក់ ទៅតុលាការ ចាត់ការ ជាប់ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម នៅពេល យប់អាធ្រាត្រ

ខេត្តបាត់ដំបង: សមត្ថកិច្ចនគរបាលជំនាញខេត្តបាត់ដំបង កាលពី ព្រឹក ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានបញ្ជូនខ្លួន ក្រុមក្មេងទំនើង ចំនួន ១៧ នាក់ ដែលមានអាយុ ចន្លោះពី ១៤ ទៅ ១៩ ឆ្នាំ ទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសចោរកម្ម និង ការលួចគាស់ទម្លុះទម្លាយ ផ្ទះ របស់ អ្នកភូមិ នៅក្នុងស្រុកបាណន់ នៅ ពេលយប់អាធ្រាត ដើម្បីលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

សមត្ថកិច្ចនគរបាលខេត្ត បានឱ្យដឹងថា: ជនសង្ស័យទាំង១៧ នាក់នេះ មានឈ្មោះ ៖  ទី ១-ឈ្មោះ ធិន សុធាន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។ ទី២-ឈ្មោះផូ ភិរុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់។ ទី ៣-ឈ្មោះ វិចិត្រ ចាន់ត្រា ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។ ទី៤-ឈ្មោះផៃ សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់។ ទី ៥-ឈ្មោះរស្មី ច័ន្ទបូរី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់។ ទី៦-ឈ្មោះផាន់ណា ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ ទី៧-ឈ្មោះភុន ផានុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។ ទី ៨-ឈ្មោះហាត់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់អំពិល ឃុំកន្ទឺ១ ស្រុកបាណន់។ ទី ៩-ឈ្មោះរតនា កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់។ ទី ១០-ឈ្មោះភើយ សុផានណា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទូលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់។ ១១-ឈ្មោះរ័ត្ន សីហា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។ ទី ១២-ឈ្មោះឃុន ខេម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់។ ទី ១៣-ឈ្មោះសិត ចន្ថា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់។ ទី១៤-ឈ្មោះ ហាត់ វាស្នា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់។ ទី១៥-ឈ្មោះថេម ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។ ទី១៦-ឈ្មោះឃុំ សុផាត់ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ និង ទី១៧-ឈ្មោះច័ន្ទ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអង់ សង្កាត់អូរចា ក្រុបាត់ដំបង។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា: យោងតាមចម្លើយ របស់ជនសង្ស័យទាំង១៧នាក់ ពួកគេ
បានសារភាពប្រហាក់ប្រហែលគ្នាថា:  ពួកគេពិតជាបានរួមគំនិតប្រព្រឹត្តអំពើ «ចោរកម្ម» គាស់ទម្លុះទម្លាយលំនៅឋាន ឬតូបលក់ដូរ លួចយកទ្រព្យសម្បត្តិ ឬគ្រឿងកំប៉ុងភេសជ្ជៈរបស់ប្រជាពលរដ្ឋមែន ។

នៅក្នុងករណីនេះ ជនសង្ស័យទាំង១៧ នាក់ ត្រូវបានជាប់សង្ស័យពីបទ: លួចមានស្ថានទម្ងន់ទោស និង ប្រឈមនឹងការជាប់ទោស យ៉ាងតិចមួយឆ្នាំ ម្នាក់ៗ ប្រសិនបើ តុលាការ រកឃើញ ពីពិរុទ្ធភាព របស់ពួកគេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ : CEN