ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម UENO Atsushiបានបញ្ជាក់ថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាបានបង្កើនទំនុកចិត្ត និងផ្តល់បរិយាកាសអំណោយផលសម្រាប់វិនិយោគិនជប៉ុន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អាគារវត្តភ្នំ ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានលើកឡើងពីការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ ជាពិសេសប្រព័ន្ធទូទាត់។ បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុននិងស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាពមន្ត្រី និងការផ្លាស់ប្តូរបទពិសោធន៍។

នាឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះលោកជំទាវទេសាភិបាលដែលបានគាំទ្រយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាបានបង្កើនទំនុកចិត្ត និងផ្តល់បរិយាកាសអំណោយផលសម្រាប់វិនិយោគិនជប៉ុន ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលជាការរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ រក្សាសិទ្ធដោយ៖ សុទ្ធលី