ខេត្តបន្ទាយមានជ័យ: ឥឡូវនេះ មហាជន បានលើកជា ចម្ងល់ថា: ហេតុអ្វី បានជា អាជ្ញាធរ មានសមត្ថកិច្ច នៅតែមិន អាច ឃាត់ខ្លួន ជនត្រូវចោទ ឈ្មោះ នួន នីណារ៉ូ មានតួនាទីជានាយរងសេនាធិការកងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ បទល្មេីស សមគំនិតក្នុងអំពេីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សំអាតប្រាក់ តាមដីកាបង្គាប់ឱ្យឃាត់ខ្លួន របស់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ខណៈដែល បុគ្គល ជាប់ចោទ រូបនេះ មិនបាន រត់គេចខ្លួន ទៅក្រៅប្រទេស និង តែងតែ បង្ហាញវត្តមាន នៅក្នុងក្រុងប៉ោយប៉ែត ។
មហាជនបាននិយាយថា: ការអនុវត្តន៍ ដីការបស់តុលាការ ចំពោះ ករណី លោក មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ នួន នីណារ៉ូ នេះ អាចជាអំពី និទន្តភាព ឬ មានមន្រ្តីអាវុធហត្ថគ្រាក់ៗខ្លះ នៅជួយការពារ ជនជាប់ចោទ ឈ្មោះ នួន នីណារ៉ូ។
មហាជន បានសំណូមពរ ដល់ អាជ្ញាធរមានសមត្ថកិច្ច សូម អនុវត្តច្បាប់ ចំពោះ ជនសង្ស័យ ឬ ជនជាប់ចោទ ទាំងអស់ ឱ្យបាន ស្មើៗ គ្នា ចំពោះមុខច្បាប់ ដោយគ្មានការ លើកលែង។
សូមបញ្ជាក់ថា: ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី២២ ខែ ឧសភា ឆ្នាំ ២០២៦ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ នួន នីណារ៉ូ មានតួនាទីជានាយរងសេនាធិការកងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ បទល្មេីស សមគំនិតក្នុងអំពេីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សំអាតប្រាក់ ។
ក្នុងដីការបង្គាប់ឱ្យចាប់ខ្លួនចៅក្រមស៊េីបសួរបានបញ្ជាអោយប្រធានពន្ធនាគារឃុំខ្លួនបុគ្គលនេះហេីយនាំបុគ្គលនេះមកបង្ហាញចៅក្រមស៊េីបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត ។
ក្រៅពីចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ឈ្មោះ នួន បូណារ៉ូ លោក ចៅក្រមស៊ើបសួរ ក៏បានចេញដីកាបង្កកទ្រព្យសម្បត្តិរបស់ នួន នីណារ៉ូ ចំនួន ០៩ទីតាំងផងដែរ ដែលមាននៅក្នុងក្រុងប៉ោយប៉ែត ជាប់នឹងពាក់ ព័ន្ធនឹង បទល្មើស Online Scams៕ រក្សាសិទ្ធដោយ៖CEN



