ខេត្តបន្ទាយមានជ័យ÷ កាលពីនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពី ឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈ មកលើក្មួយស្រីបង្កើត ឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩:០០នាទី យប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ឃាត់ជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ និន យ៉ាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនបញ្ជាក់វិជ្ជមាន(+)។ ចំណែកបក្ខពួក០៣នាក់ទៀត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា: ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា :ខ្លួននិងបក្សពួកខ្លួនចំនួន០៣នាក់ទៀត! ពិតជាបានរំលោភបូកសេពសន្ថវៈ ទៅលើនារីជាជនរងគ្រោះ បានសម្រេចទាំងអស់គ្នាពិតប្រាកដមែន!!!។
ដោយផ្អែក លើចម្លេីយសារភាព !កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់!!!។
លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា: ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ! ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹករសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖សុទ្ធលី





