ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស ទណ្ឌិតសម រង្ស៊ី បន្ថែមមួយសំំណុំរឿងថ្មីទៀត  ដាក់គុក២០ ឆ្នាំ និង គូកន ៤ ជាប់គុក ម្នាក់ៗ ០៧ ឆ្នាំ ពាក់ព័ន្ធបទល្មើសឧបឃាត និង រួមគំនិតក្បត់

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម និង សម្រេច ផ្តន្ទាទោស កំបាំងមុខ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណៈបក្សសង្គ្រោះជាតិ និង គូកនគាត់ ចំនួន ០៤នាក់ ទៀត ដាក់ ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ពី ៧ ទៅ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឧបឃាត និង រួមគ្នាគំនិតក្បត់  ប្រព្រឹត្តតាមរយៈ ព័ត៌មានសង្គម (social media) កាលអំពើឡុង ខែ សីហា ឆ្នាំ ២០២៥។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកហុក ពៅ បានថ្លែងឱ្យដឹង ក្នុង អង្គសវនាការថា: នៅក្នុងចំណោម ជនជាប់ចោទ ខាងលើនេះ ជនជាប់ចោទ ឈ្មោះ សម រង្ស៊ី ភេទ ប្រុស អាយុ ៧៤ ឆ្នាំ (រត់គេចខ្លួន) ត្រូវបានតុលាការ សម្រេចកាត់ទោស កំបាំងមុខ ដាក់ ពន្ធនាគារ កំណត់រយៈពេល  ២០ ឆ្នាំ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ជូ ឈីន, ឈ្មោះ អៀ ជាង, ម៉ៅ សារ៉ូ និង ឈ្មោះ ខន សេន ត្រូវបាន តុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ រយៈ ៧ ឆ្នាំ និង ចេញដីកាបង្គាប់ឱ្យស្វែងរកចាប់ខ្លួន ដើម្បីយកមក អនុវត្តទោស តាម សាលក្រមរបស់តុលាការ។

លោកចៅក្រមបានបញ្ជាក់ថា: ពួកគេ  ត្រូវបានជាប់ចោទពីបទ: ឧបឃាត និង រួមគំនិតក្បត់ តាមបញ្ញត្តិ មាត្រា ៤៥១ និង ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធិដោយCEN