លោក យី កុយ ភេទ ប្រុស អាយុ ៦៨ឆ្នាំ ជាម្ចាស់បំណុល បានចេញសេចក្តីជូនដំណឹងទៅលោក ម៉ន ភារម្យ និងប្រពន្ធឈ្មោះ គឹម ផល្គុន ជាកូនបំណុល ក្នុងកម្មវត្ថុ ៖ ស្នើសុំឱ្យ លោក ម៉ែន ភារម្យ និងប្រពន្ធឈ្មោះ គឹម ផល្គុន ចូលខ្លួនមកដោះស្រាយ រឿងប្រាក់ដែលនៅជំពាក់ និងខកខានមិនបានសង។
យោង ៖ យោងលិខិតកិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។ យោងកំណត់ហេតុស្ដីពីកិច្ចប្រជុំសម្របសម្រួលទំនាស់បណ្តឹងខ្ចីប្រាក់របស់ លោក យី កុយ ជាម្ចាស់បំណុល និងលោក ម៉ន ភារម្យ និងប្រពន្ធឈ្មោះ គឹម ផល្គុន ជាកូនបំណុលចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។
សេចក្ដីដូចបានស្នើនៅក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទឈ្មោះ យី កុយ សុំជូន ដំណឹងទៅ លោក ម៉ន ភារម្យ និងប្រពន្ធឈ្មោះ គឹម ផល្គុន ឱ្យបានជ្រាបថា ៖ អស់រយៈ ពេលជាច្រើនខែមកហើយបន្ទាប់ពីប្ដីប្រពន្ធឈ្មោះ ម៉ន ភារម្យ និងឈ្មោះ គឹម ផល្គុន បាន ខ្ចីប្រាក់ពីខ្ញុំបាទ យី កុយ ចំនួន $35,000 (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ដោយមានកិច្ចសន្យា ខ្ចីប្រាក់ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ទាំងពីរនាក់ប្តីប្រពន្ធរូបនេះ បានសងប្រាក់មកខ្ញុំបាទ បានចំនួនត្រឹមតែ $1,800 (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) ប៉ុណ្ណោះ។ ចំណែកឯប្រាក់នៅ ជំពាក់ចំនួន $33,200 (បីម៉ឺនបីពាន់ពីររយដុល្លារអាមេរិក) ពីរនាក់ប្ដីប្រពន្ធខាងលើមិនបាន បំពេញកាតព្វកិច្ចសងប្រាក់ដែលបានសន្យាដូចមានក្នុងកំណត់ហេតុនៃកិច្ចប្រជុំសម្រប
សម្រួលដោយមានការចូលរួមសម្របសម្រួលពីសំណាក់ លោក ហ៊ុត ប៊ុនណារ៉ុង ចៅសង្កាត់ រងទី១ សង្កាត់តាខ្មៅនោះទេ។ មិនតែប៉ុណ្ណោះ ទាំងពីរនាក់ប្តីប្រពន្ធនេះ បច្ចុប្បន្នបានគេចខ្លួននិងមិនអាចធ្វើការទំនាក់ទំនងឱ្យចូលខ្លួនមកដោះស្រាយសងបំណុលដែលនៅសល់បាន
ទេ។
ដូច្នេះខ្ញុំស្នើសុំ លោក ម៉ន ភារម្យ និងប្រពន្ធឈ្មោះ គឹម ផល្គុន ចូលខ្លួនមកដោះ ស្រាយបញ្ហាខាងលើនេះឱ្យឆាប់តាមដែលអាចធ្វើទៅបាន បើពុំនោះទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងប្រើសិទ្ធិធ្វើការផ្សព្វផ្សាយព័ត៌មានតាមរកអ្នកទាំងពីរជាបន្តបន្ទាប់។
អាស្រ័យដូចបានបញ្ជាក់នៅក្នុងខ្លឹមសារខាងលើនេះ ខ្ញុំសង្ឃឹមថា លោក ម៉ន ភារម្យ និងអ្នកស្រី គឹម ផល្គុន នឹងចូលរួមសហការដោះស្រាយឱ្យបានឆាប់ជៀសវាងធ្វើឱ្យបញ្ហាកើត ឡើងកាន់តែរីកធំជាងមុន ។ រក្សាសិទ្ធដោយ៖សុទ្ធលី



