អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ បើមានកិច្ចការងារចាស់ៗដែលនៅសេសសល់ ថ្ងៃនេះអ្នកនឹងអាចដោះស្រាយបានយ៉ាងលឿន និងមានប្រសិទ្ធភាពខ្ពស់។ អ្នកនឹងទទួលបានការកោតសរសើរ ការទុកចិត្តពីថ្នាក់លើ ឬអាចមានដំណឹងល្អទាក់ទងនឹងការឡើងតំណែង ឬប្រាក់ខែ។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានភាពកាក់កប និងដាច់ខ្លាំងណាស់។ ប្រាក់ចំណេញហក់ឡើងខ្ពស់ជាងថ្ងៃធម្មតា។ បើចង់បើកហាងថ្មី ចាប់ផ្តើមមុខរបរថ្មី ឬចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ថ្ងៃនេះជាថ្ងៃល្អឥតខ្ចោះ។


