អ្នកប្រកបការងារការិយាល័យ៖ អាចនឹងមានសម្ពាធការងារច្រើន ឬមានភារកិច្ចបន្ទាន់ដែលត្រូវដោះស្រាយ។ គួររៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងចៀសវាងការទាស់ទែងពាក្យសម្តីជាមួយមិត្តរួមការងារ។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរថ្ងៃនេះទទួលបានផលចំណេញល្មមសមគួរ មិនហក់លោតខ្លាំង តែទៅមុខជាលំដាប់។ មុននឹងបណ្តាក់ទុនធំ ឬឱ្យគេខ្ចី គួរពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។


