អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ការងារប្រចាំថ្ងៃប្រព្រឹត្តទៅជាធម្មតា មិនមានសម្ពាធខ្លាំងក្លានោះទេ។ ទោះជាយ៉ាងណា គួរប្រុងប្រយ័ត្នចំពោះការទទួលរាប់រងកិច្ចការងារជំនួសអ្នកដទៃ ព្រោះអាចនាំភាពស្មុគស្មាញ ឬកំហុសឆ្គងមកដាក់ខ្លួនដោយមិនដឹងខ្លួន។
អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ការរកស៊ី
លក់ដូរមានដង្ហើមចេញចូលគ្រាន់បើ មិនស្ងាត់ជ្រងំនោះទេ គឺដាច់ល្មមសមរម្យ។ ថ្ងៃនេះមិនទាន់ជាពេលល្អក្នុងការបណ្តាក់ទុនរួមគ្នា ឬសម្រេចចិត្តលើគម្រោងធំៗភ្លាមៗនោះទេ គួរទុកពេលពិចារណាឲ្យបានល្អិតល្អន់សិន។


