Wednesday, June 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំ រោងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦

អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ ជាថ្ងៃដ៏ល្អក្នុងការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតថ្មីៗ។ បើមានបញ្ហាប្រឈម ឬការងារដែលនៅសេសសល់ពីមុនមក ថ្ងៃនេះលោកអ្នកនឹងអាចដោះស្រាយបានយ៉ាងរលូន។ លើសពីនេះ អាចនឹងទទួលបានការគាំទ្រ ឬជួយជ្រោមជ្រែងពីមនុស្សពេញវ័យ (ចាស់ទុំ ឬថ្នាក់លើ)។

អ្នកប្រកបមុខរបររកស៊ីជួញដូរ៖ ការជួញដូរមានភាពកាក់កប និងដាច់ណាស់។ អតិថិជនមានទំនុកចិត្តលើរូបអ្នក ដែលធ្វើឲ្យមុខរបររបស់អ្នកមានដំណើរការទៅមុខយ៉ាងលឿន។ បើមានគម្រោងចង់ចរចាទិញដូរដីធ្លី ឬអចលនទ្រព្យ ថ្ងៃនេះជាឱកាសល្អក្នុងការទទួលបានផលចំណេញ។

×