Wednesday, June 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាលខេត្តកំពង់ធំ មិនបានចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន នៅភូមិស្នោ ដូចការផ្សព្វផ្សាយនោះទេ

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ បានចេញមកច្រានចោល និងបញ្ជាក់ថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត មិនបានចុះទៅបិទការព្យាបាលបែបបុរាណរបស់លោកគ្រូ ដាំ ជឿន នៅភូមិស្នេ ឃុំកំពង់ថ្ម ស្រុកសន្ទុក ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំបានឃើញមានការចុះផ្សាយនិងចែកចាយ បន្តលើបណ្តាញ សង្គមមួយចំនួនករណីមន្ត្រីសុខាភិបាលម្នាក់ចុះទៅបិទការព្យាបាលបែប បូរាណរបស់លោកគ្រូ ឈ្មោះ ដាំ ជឿន ស្ថិតនៅភូមិស្នេ ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ។ការនេះ គឺជាការអនុវត្តលើសពីគោលការណ៍ ដែលមន្ទីរសុខា ភិបាលបានណែនាំ ។មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ មានគោលការណ៍ចុះជួយពិនិត្យតម្រែតម្រង់ការពារ សុខភាពសុវត្ថិភាពបងប្អូនអ្នកជំងឺ គ្រប់មូលដ្ឋានសុខាភិបាល ។ ដូច្នេះ លោកគ្រូ ដាំ ជឿន នៅតែបន្តទទួលបងប្អូន ដែលធ្លាប់មករកសេវាបូរាណជាធម្មតា។ មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាលនៅតែត្រៀមទទួលថែទាំព្យាបាល ជូនបងប្អូនអ្នកជំងឺ។
ក្នុងករណីនៅមានចម្ងល់បន្ថែមផ្សេងៗសូមទំនាក់ទំនងមកផ្ទាល់នៅមូលដ្ឋានសុខាភិបាលនៃមន្ទីរ
សុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ។រក្សាសិទ្ធដោយ៖សុទ្ធលី

×