Monday, June 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តចុះរដ្ឋបាល និងបង្ក្រាបបទល្មើស Online Scmas

ភ្នំពេញ៖ គណៈបញ្ជាការរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះធ្វើរដ្ឋបាល និងស្រាវជ្រាវ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas)។
យោងតាមតាមរបាយការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ បាន ឱ្យដឹងថា លទ្ធផលបង្ក្រាបទីតាំងសង្ស័យឆបោក online Scam នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការបានចុះធ្វើរដ្ឋបាលរួមមាន៖
ទី១- អគារ THE BRIDGE ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ កម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនបរទេសចំនួន ០៣នាក់ ប្រុស ០៣សញ្ជាតិ ស្នាក់នៅខុសច្បាប់ : គ្មានលិខិតឆ្លងដែន ០២នាក់ ប្រុស ០២សញ្ជាតិ (ចិន ០១នាក់ ប្រុស, ជប៉ុន ០១នាក់ ប្រុស) និងផុតកំណត់ ទិដ្ឋាការស្នាក់នៅ ០១នាក់ ប្រុស ០១សញ្ជាតិ (កូរ៉េខាងត្បូង)។
ទី២. ជនបរទេសរក្សាទុកសារធាតុញៀនខុសច្បាប់ ចំនួន ០១នាក់ ប្រុស ០១សញ្ជាតិ (អង់គ្លេស) និងដកហូតកញ្ឆាក្រៀមចំនួន ១៣១ដុំ ស្មើនឹង ៦៥គីឡូ (ជាន់ទី២៣ បន្ទប់លេខ២៣៥៩)។
*ខុនដូ SKY31 អគារលេខ១៥៥ ផ្លូវលេខ២៨៧ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញមនុស្ស និងសម្ភារៈមួយចំនួនរួមមានមនុស្សចំនួន ៨នាក់ មានដូចខាងក្រោមជនជាតិចិនចំនួន ៣នាក់(ស្រី០០នាក់), ជនជាតិវៀតណាមចំនួន ១នាក់ (ស្រី), ជនជាតិខ្មែរចំនួន ៤នាក់(ប្រុស)។
សម្ភារៈសរុបរួមមានកុំព្យូទ័រយួរដៃចំនួន ០៥គ្រឿង, All in One ចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ៦គ្រឿង។ ក្រោយមន្រ្តីជំនាញធ្វើការកោសលវិច័យរួចមកឃើញថាជនសង្ស័យទាំង ៨នាក់ ខាងលើសង្ស័យប្រព្រឹត្តល្បែងសុីអនឡាញខុសច្បាប់។
ទី៣- ទីតាំងផ្ទះលេខ៩១ ផ្លូវP-១០D បុរីប៉េងហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធផលរកឃើញមនុស្សចំនួន ២៥នាក់ (ស្រី ០៣នាក់) ជនជាតិវៀតណាម គ្មានលិខិតឆ្លងដែន។ សម្ភារៈជាវត្ថុតាង (វេចខ្ចប់ក្នុងស្បោងពណ៌ខ្មៅ) ទូរស័ព្ទដៃ ១២គ្រឿង (ខូច ០៥គ្រឿង), All in one ចំនួន ៥៨គ្រឿង, Monitor ចំនួន ០៧គ្រឿង, CPU ចំនួន ០៣គ្រឿង (ខូច)។
សន្និដ្ឋានបឋមជនជាតិវៀតណាមខាងលើ ស្នាក់នៅខុសច្បាប់ និងបានរក្សាទុកឧបករណ៍អេឡិចត្រូនិច សង្ស័យប្រព្រឹត្តល្បែងស៊ីសងអនឡាញ។
ទី៤- ដីឡូ១កន្លែងផ្ទះវីឡា ផ្លូវបេតុង ភូមិព្រសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បានរកឃើញ និងឃាត់ខ្លួនចំនួន ១៨នាក់ ក្នុងនោះជនជាតិវៀតណាម ១៣នាក់ ស្រី ០១នាក់ ខ្មែរ ០៥នាក់ ស្រី ០២នាក់ រួមទាំងវត្ថុតាងមានកុំព្យូទ័រចំនួន ១៥៣គ្រឿង, ទូរស័ព្ទចំនួន ៣៩គ្រឿង និងកាំភ្លើងម៉ាក K59 ០១ដើម (គ្មានគ្រាប់)។
បន្ទាប់មកសមត្ថកិច្ចនគរបាលបាននាំជនសង្ស័យ និងវត្ថុតាង ខាងលើ មកកាន់អធិការដ្ឋាននគរបាលដើម្បីសាកសួរបន្ត។
ជាលទ្ធផលឃាត់ម្ចាស់ទីតាំងជាជនជាតិខ្មែរចំនួន ០២នាក់ ភេទស្រី ចោទពីបទរៀបចំ ឬដឹកនាំមជ្ឍមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរក្សាទុកអាវុធដោយខុសច្បាប់, ជនជាតិវៀតណាមចំនួន ១៣នាក់ ស្រី ០១នាក់ ចោទពីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scams៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×