Monday, June 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យ(ONLINE SCAMS) សរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់

ភ្នំពេញ៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជន បរទេ គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ លទ្ធផលដែលសម្រេចបាននាពេលនេះក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈ បញ្ជា ការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ បំពេញការងារព្រមៗគ្នាដោយបាន ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់ គ្រប់ ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។
លោកស្រីបានបន្តថា៖ ក្នុងប្រតិបត្តិការ កាលពីថ្ងៃម្សិលមិញនេះ ក្រុមការងារបានបង្រ្កាបបទល្មេីស រួម មាន ៖
១ ខណ្ឌសែនសុខ៖ នៅបុរី ពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ ដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ (LAPTOP) ១គ្រឿង កុំព្យូទ័រ (ALL IN ONE) ៤គ្រឿង ទូរស័ព្ទ ១៩គ្រឿង ម៉ូនីទ័រ ៣គ្រឿង ធុង CPU ១ គ្រឿង និងស៊ីមកាតមួយចំនួន។ តា ម កា រ ធ្វើ កោសល្យវិច័ យ លើសម្ភារៈ វត្ថុតាង ឧបករ ណ៍ អេឡិច ត្រូ និ ច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋាន បានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
២ ខណ្ឌមានជ័យ៖ នៅខុនដូ អឺប៊ែន Urban Village ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់១  សង្កាត់ចាក់អង្រែ ក្រុមការងារ ដឹកនាំដោយឯកឧត្តម សុខ ពេញវុធ និងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងាររកឃើញមានជនបរទេសចំនួន ០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ០៧គ្រឿង IPad ០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់ សង្ស័យជាប់ពាក់ព័ន្ធនឹង អនឡាញស្គេម(Online Scams) និងប្រើប្រាស់គ្រឿងញៀន។
៣ ខណ្ឌទួ ល គោ ក៖ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និងនៅបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃអគារខុនដូរ SKY31 អគារលេខ១៥៥ ស្ថិតនៅ លើ ផ្លូ វ លេខ២៨៧ កែង ផ្លូវលេខ៥២៨ ក្រុម៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ បានឃាត់ខ្លួនជន សង្ស័យ ចំនួន ៨នាក់ ដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ (All In One) ២គ្រឿង កុំព្យូទ័រ (Laptop) ៦ គ្រឿង ទូរស័ព្ទ ៨គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល (ចិន ៣ក្បាល និងវៀតណាម ១ក្បាល) ជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ រីឯនៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និងបន្ទប់លេខ ២១១១ ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ ដៃ ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។
៤ នៅខណ្ឌចំការមន ៖ ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានី សហការ ជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើក ល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន ២នាក់ គ្មាន លិខិតឆ្លងដែនផងដែរ។
លោកស្រី អ្នកនាំពាក្យក៏បាន បន្ថែមថា៖ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ បានសរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល។ រីឯជន សង្ស័យ និង វត្ថុតាង ទាំង អស់ ត្រូវ បាន ប្រគល់ ជូន ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បី បន្ត នីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×