អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារប្រចាំថ្ងៃដំណើរការទៅមុខយ៉ាងរលូន។ ថ្ងៃនេះគួរផ្តោតលើការរៀបចំទុកដាក់ការងារចាស់ៗ ឬគម្រោងដែលកំពុងធ្វើឱ្យមានរបៀបរៀបរយ។ ចូលប្រយ័ត្នការប្រើប្រាស់ពាក្យសម្តីត្រង់ៗពេកជាមួយមិត្តរួមការងារ ព្រោះអាចនាំឱ្យមានការយល់ច្រឡំដោយអចេតនា។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការរកស៊ីជួយដូរមិនសូវមានការហក់លោតខ្លាំងទេ តែចំណូលចូលមកគឺល្មមសមគួរ អាចទប់ទល់ និងចាត់ចែងមុខរបរបានល្អ។ បើមានបំណងចង់បណ្តាក់ទុនធំ គួររង់ចាំមើលស្ថានការណ៍បន្តិចសិន ល្អជាងបង្ខំចិត្ត។


