អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ កិច្ចការងារទាំងឡាយដែលនៅសេសសល់ នឹងត្រូវដោះស្រាយបានយ៉ាងរលូន និងឆាប់រហ័ស។ ប្រសិនបើមានការប្រជុំ ឬការណាត់ជួបពិភាក្សាការងារសំខាន់ លោកអ្នកនឹងអាចបញ្ចុះបញ្ចូល និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើ ឬដៃគូសហការ។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ជាថ្ងៃអំណោយផលខ្លាំងសម្រាប់ការដោះដូរពាណិជ្ជកម្ម។ ម៉ូយចាស់ៗនឹងនាំយកលាភជ័យមកឱ្យ ហើយក៏មានឱកាសពង្រីកទីផ្សារទៅរកអតិថិជនថ្មីៗផងដែរ។ បើមានគម្រោងចង់បណ្តាក់ទុន ឬចុះហត្ថលេខាលើកិច្ចសន្យា គឺអាចធ្វើទៅបានដោយរលូន។


