Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ​នៅ​ផ្ទះ​ជួល​ ស្រុក​ចន្ទ្រា​

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៣០ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ បាន​សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ចន្ទ្រា​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​ជួល របស់​លោក​ សុខ​ ដាវី ស្ថិតក្នុងភូមិចេក​ ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៤នាក់ ស្រី ០១នាក់ (ជនជាតិ​ចិន ០១នាក់ ប្រុស, ជនជាតិវៀតណាម​ ០៣នាក់​ ស្រី​ ០១នាក់)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រយួរដៃ ,​ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​។ See less ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×