Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជា ស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុប ដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ

វិមានរដ្ឋសភា៖ សភាអឺរ៉ុបបានអនុម័តនូវអនុសាសន៍លេខ P10_TA(2026)0182 សម្រាប់លើកយកទៅពិភាក្សានៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានបង្ហាញជំហរគាំទ្រ និងលើកទឹកចិត្តយ៉ាងរឹងមាំឱ្យព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដោះស្រាយរាល់ជម្លោះទាំងឡាយដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត។

រដ្ឋសភា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីអនុសាសន៍របស់សភាអឺរ៉ុប លើបញ្ហាជម្លោះកម្ពុជា និងថៃ។ នៅសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សភាអឺរ៉ុបបានអនុម័តនូវអនុសាសន៍លេខ P1o-TA(2026)0182 ផ្តល់ជូនដល់ក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអនុប្រធានគណៈកម្មការ/តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខសហភាពអឺរ៉ុប ដើម្បីលើកនៅក្នុងសម័យប្រជុំលើកទី៨១ ន មហាសន្និបាតអង្គការសហប្រជាជាតិ។ អនុសាសន៍សភាអឺរ៉ុបនេះ បានលើកឡើងអំពីជំហរសហភាពអឺរ៉ុបអំពី ជម្លោះកម្ពុជា-ថៃ ដោយបានលើកឡើងថា៖ «សូមលើកទឹកចិត្តព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដោះស្រាយជម្លោះដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត ដោយប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការ ទ្វេភាគី តំបន់ និងអន្តរជាតិដែលបានបង្កើតឡើងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និង កិច្ចព្រមព្រៀងពាក់ព័ន្ធ» (encourage the Kingdom of Thailand and the Kingdom of Cambodia to resolve
any disputes peacefully and through diplomatic dialogue, making full use of established bilateral, regional and international mechanisms in accordance with the Charter of the United Nations and relevant treaties and agreements;)
រដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតដល់សហភាពអឺរ៉ុប និងរដ្ឋសមាជិក ដែលបាន ចូលរួមនិងបន្តឃ្លាំមើលសកម្មភាពឈ្លានពាន និងផលប៉ះពាល់ដែលបង្កឡើងដោយសង្គ្រាមកម្ពុជា-ថៃ មកលើ សម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងផ្តល់នូវជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ក្នុងការស្ដារនិងកសាងសេដ្ឋកិច្ច-សង្គម ជាពិសេស ការផ្ដល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក ដែលមិនអាច វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញ។
រដ្ឋសភាកម្ពុជា សូមបញ្ជាក់សារជាថ្មីនូវជំហរគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេសគោរព គោលការណ៍សន្តិសហវិជ្ជមាន និងសហប្រតិបត្តិការនៃសហគមន៍អាស៊ាន ព្រមទាំងសង្ឃឹមថា យន្តការទ្វេភាគីដែល មានស្រាប់ និងយន្តការដែលពាក់ព័ន្ធ ដូចជាគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា (JBC) នឹងបន្តដំណើរការឡើងវិញ ដោយសុឆន្ទៈពិតប្រាកដ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×