នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
អំឡុងពេលនៃជំនួប ភាគីទាំងពីរបានរំលឹកឡើងវិញ ចំពោះលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថាកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ រក្សាសិទ្ធដោយ៖សុទ្ធលី







