នារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត និងពិនិត្យការសម្តែងសាកល្បងនូវផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង “កំពង់ធំជំរុំចិត្ត” នៅសាលមហោស្រពសិល្បៈទស្សនីយភាព។ វត្តមានក្នុងឱកាសនោះដែរ មានលោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខា លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា-ជំនួយការ និង ថ្នាក់ដឹកនាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាពជាច្រើនរូបទៀត។
ក្នុងឱកាសដ៏ពិសេសពិសាលនេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានធ្វេីការកោតសរសេីរដល់ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ និងក្រុមការងារទាំងអស់ចំពោះការខិតខំប្រឹងប្រែងក្នុងការហាត់សមនូវស្នាដៃទស្សនីយភាពខាងលើនេះ។
សូមបញ្ជាក់ផងដែរថា ទស្សនីយភាពនេះ នឹងមានសម្ដែងជូនទស្សនិកជនបានទស្សនាក្នុងពេលឆាប់ៗនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី







