Saturday, May 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងលីទុយអានី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ឌីជីថលលូបនីយកម្ម និងថាមពលបៃតង

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Vidmantas Verbickas អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋលីទុយអានី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទីពីរ រវាងក្រសួងការបរទេសទាំងពីរ នៅរដ្ឋធានីវីលនីញូស សាធារណរដ្ឋលីទុយអានី។

ភាគីទាំងពីរបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានីនៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ឌីជីថលលូបនីយកម្ម និងថាមពលបៃតង និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សហប្រធានទាំងពីរ ក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដោយបានអះអាងជាថ្មីនូវការគាំទ្រចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ ព្រមទាំងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃដំណោះស្រាយប្រកបដោយសន្តិវិធី និងតាមផ្លូវការទូត។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវីលនីញូស គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតឧបករណ៍វាស់ទឹកឆ្លាតវៃ (Axioma) និងបានទទួលស្តាប់ការធ្វើបទបង្ហាញស្តីពីសន្តិសុខសាយប័រ អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាដោះមីន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×