Thursday, May 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣១ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៨ និង កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣១ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៨ និង កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣១ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី៣៨ និងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេស ហ្វីលីពីន។

១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅសម្រេច ចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ និងបានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកភាពជាដៃគូខាងក្រៅរបស់ អាស៊ានប្រកបដោយយុទ្ធសាស្ត្រ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការឆ្លើយតបរបស់អាស៊ានដែល មានការសម្របសម្រួលបានទាន់ពេលវេលា និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីកាត់បន្ថយផលប៉ះពាល់លើ សន្តិសុខថាមពល ខ្សែច្រវាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀងអាហារ ព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃ ការពង្រឹងការសម្របសម្រួលអន្តរវិស័យតាមរយៈយន្តការអាស៊ាននានា។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសស្ថានការណ៍ ដែលកំពុងវិវត្តនៅតំបន់មជ្ឈិមបូព៌ា និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងមជ្ឈភាពនិងឯកភាព អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើង។

នៅក្នុងអំឡុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខួបលើកទី៥០ មិត្តភាពនិងសហប្រតិបត្តិកនេះដែលជាមូលដ្ឋានគ្រឹះនៃស្ថិរភាពតំបន់។ គោលការណ៍របស់ន មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) គឺជាពេលវេលាដ៏សមស្របសម្រាប់ព្រែកអំពីសារៈសំខាន់ ការរួមរស់ដោយសន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក ការដោះស្រាយជម្លោះដោយសន្តិវិធី និងការបោះបង់ការគំរាមកំហែងឬការប្រើកម្លាំង នៅតែមានសារៈសំខាន់មិនអាចខ្វះបានក្នុងការកសាងទំនុកចិត្ត និងការរក្សាបរិយាកាសប្រកបដោយសន្តិភាពអំណោយផលដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ទិដ្ឋភាពសាកលលោកកំពុងឆ្លងកាត់ការប្រែប្រួលយ៉ាងជ្រាលជ្រៅ ដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង និងការកើនឡើងនៃសម្ពាធលើពហុភាគីនិយម។ ក្នុងបរិបទនេះ អាស៊ានត្រូវតែមានសកម្មភាពប្រកបដោយយុទ្ធសាស្ត្រឱ្យកាន់តែច្បាស់លាស់ ក្នុងការពង្រីក ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីធានាថា ភាពជាដៃគូទាំងនោះនឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ក្នុង ផ្នែកយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ ស្របតាមអាទិភាពរបស់អាស៊ាន និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការរំពឹងទុក ក្នុងការត្រៀមស្វាគមន៍សាធារណរដ្ឋតួកគីយ៉េជា ដៃគូសន្ទនារបស់អាស៊ាននៅចុងឆ្នាំនេះ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបញ្ចប់ការពិភាក្សាស្តីពីការដាក់ បម្រាមរបស់អាស៊ានក្នុងការទទួលយកភាពជាដៃគូសន្ទនាថ្មី ឱ្យបានទាន់ពេលវេលា។

២. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី៣១

កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខ អាស៊ាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ស្របតាម ធម្មនុញ្ញអាស៊ាន, TAC និងច្បាប់អន្តរជាតិ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការទូតបង្ការ កិច្ចសន្ទនា និងវិធានការកសាងទំនុកចិត្ត ព្រមទាំងការពង្រឹងតួនាទីរបស់អាស៊ានជាកម្លាំងរក្សាស្ថិរភាពក្នុង ដំណើរការវិវត្តន៍នៃនិម្មាបនកម្មតំបន់។

៣. កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៨

កិច្ចប្រជុំបានពិភាក្សាអំពីសមិទ្ធផលសំខាន់ៗរបស់អាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន ក៏ដូចជាបញ្ហាកំពុងលេចឡើងថ្មីៗផ្សេងទៀតដែលជាអាទិភាពសម្រាប់អាស៊ាន ជាពិសេសបញ្ហាដែលឆ្លងសសរ ស្តម្ភទាំងបីនៃសហគមន៍អាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងកិច្ចសម្របសម្រួល ក្នុងអាស៊ាន ដើម្បីដោះស្រាយផលប៉ះពាល់ដែលកើតចេញពីស្ថានការណ៍នៅមជ្ឈិមបូព៌ា ព្រមទាំងការពង្រឹង ភាពធន់របស់អាស៊ាន។

កិច្ចប្រជុំបានឯកភាពលើបញ្ជីឯកសារលទ្ធផល ដែលនឹងដាក់ជូនប្រមុខដឹកនាំអាស៊ានអនុម័តនៅក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។

៤. កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីការវិវត្តនៃបរិបទសាកលនិងតំបន់ ជាពិសេសស្ថានភាព ផ្លាស់ប្តូរនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ទូលំទូលាយនៃវិបត្តិនោះមកលើភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។ កិច្ចប្រជុំបានកត់សម្គាល់លើបទបង្ហាញដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (EFTA) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ស្តីពីអនុភាពនៃផលប៉ះពាល់ចំពោះអាស៊ាន ព្រមទាំងអនុសាសន៍រប ស្ថាប័នទាំងពីរនេះ ដើម្បីពង្រឹងសន្តិសុខថាមពលនិងស្បៀង។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ កម្ពុជាបានឆ្លុះបញ្ចាំងអំពីអាទិភាពមួយចំនួនសម្រាប់ឆ្លើយតបទៅនឹង បៈពេលវែង។ សម្រាប់ការឆ្លើយតបភ្លាមៗ កម្ពុជាបានលើកឡើងអំពីភាពចាំបាច់ក្នុងតម្រូវការភ្លាមៗនិងក្នុងរយៈពេលវែង។ សម្រាប់ការឆ្លើយតបភ្លាមៗ
ការការពារសន្តិសុខនិងស្ថិរភាពថាមពលនិងស្បៀងក្នុងតំបន់ តាមរយៈការពន្លឿនការអនុវត្តក្របខ័ណ្ឌតំបន់ ដែលមានស្រាប់នានា ជាពិសេសផែនការសកម្មភាពអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការថាមពល (APAEC) ឆ្នាំ២០២៦-២០៣០ បណ្តាញថាមពលអាស៊ាន បំពង់បង្ហូរឧស្ម័នឆ្លងកាត់អាស៊ាន និងយន្តការអាស៊ានបូកបី ស្តីពីការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR)។

សម្រាប់ពង្រឹងការត្រៀមខ្លួននិងភាពធន់ក្នុងរយៈពេលវែង កម្ពុជាបានលើកទឹកចិត្តឱ្យអាស៊ានស្វែងយល់ លទ្ធភាពក្នុងការបង្កើតយន្តការបម្រុងទុកថាមពលអាស៊ាន និងធ្វើពិពិធកម្មប្រភពថាមពល រួមទាំងថាមពល កើតឡើងវិញ ដោយជាមួយគ្នានោះដែរ កម្ពុជាបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបន្តពង្រឹងបន្ថែមទៀត ប្រព័ន្ធស្បៀងតំបន់ ដើម្បីទប់ស្កាត់ផលប៉ះទង្គិចពីស្ថានការណ៍ខាងក្រៅនាពេលអនាគត។ បន្ថែមពីនេះ កម្ពុជា បានបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពិពិធកម្មពាណិជ្ជកម្មស៊ីជម្រៅ តាមរយៈ ការប្រើប្រាស់និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌនានាដូចជា កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ានបូកមួយ និងកិច្ចសន្ទនាពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ាននិងកិច្ចព្រមព្រៀងទូលំទូលាយនិង រីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ ខាងក្រៅ ដូចជា សហគមន៍អឺរ៉ុប និងកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ក្នុងគោលដៅបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយតំបន់ទាំងនោះ នាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×