Monday, May 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

ភ្នំពេញ: យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីការដាក់ចេញ វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូនកម្មករនិយោជិត ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវហាមឃាត់រាល់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារ សុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ដោយត្រូវអនុវត្តដូចខាងក្រោម៖

ក-ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ

១- រៀបចំនិងជំរុញការផ្សព្វផ្សាយអំពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈយន្តការគណៈកម្មការ/ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ។

២- បង្កើនការត្រួតពិនិត្យជាប្រចាំលើកម្មករនិយោជិតអំពីការហាមឃាត់ការប្រើប្រាស់ ឬការពាក់ព័ន្ធ នឹងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

៣- បញ្ឈប់និងដកហូតភ្លាមៗ ក្នុងករណីមានការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ។

៤- ចាត់វិធានការព្រមានជាលាយលក្ខណ៍អក្សរចំពោះកម្មករនិយោជិតដែលបានប្រើប្រាស់ ឬពាក់ព័ន្ធនឹង ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា។ ក្នុងករណីមិនរាងចាល ត្រូវចាត់ទុកជាកំហុសធ្ងន់ដោយបំពានលើវិធានការ សុវត្ថិភាពនិងសុខភាពការងារ។

  • បងប្អូនកម្មករនិយោជិត
    ១- ចៀសវាងដាច់ខាតក្នុងការប្រើប្រាស់ ការចែកចាយ ឬការលក់ឧបករណ៍អេឡិចត្រូនិកនិង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។
    ២- ចូលរួមផ្សព្វផ្សាយអំពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។
    ៣- ចូលរួមតាមដានការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្ដុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដោយត្រូវរាយការណ៍ ជាបន្ទាន់ដល់និយោជក ឬក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
    ៤- ត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ ដោយមូលហេតុកំហុសធ្ងន់ ក្នុងករណីត្រូវបានរកឃើញថាមាន ការប្រើប្រាស់ ចែកចាយ ឬលក់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា។ ក្នុងករណីសង្ស័យ ឬរកឃើញការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សូមរាយការណ៍មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Hotline) លេខ “១២៩៧” ឬ សែន QR Code ខាងក្រោម។
    ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូនកម្មករនិយោជិត ទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព។ រក្សាសិទ្ធដោយ៖សុទ្ធលី
×