Sunday, May 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនពិធីទុកពេលយូរថៃ្ងតែជជែកមិនអស់មិនហេីយដល់ថៃ្ងចូលរោងមានអីភាគីកូ​នក្រមុំកូនកំលោះព្រលះគ្នាតែ​ម្ដង​ (របួសសងខាង)

កំពង់ស្ពឺ​ ៖​ នាយប់ថ្ងៃសៅរ៍ ១រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២​៥៧០ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៦​ មានករណី​ហិង្សាដោយចេ​តនា(វាយគ្នាទៅវិញ​ទៅម​ក​)​ក្នុង​ពិ​ធីមង្គលសេរី​ ការកូនប្រុស​ កូនស្រី​ នៅភូមិឈើ​ទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោ​ងទង​ ខេត្ដកំពង់ស្ពឺ​ លុះកម្មវិធីរៀបចំដំណេីរការបានរយៈពេ​ល​អស់ជាង​ ៧ម៉ោង​ ដល់ម៉ោង​២១:៣​០នាទី កេីតមានបញ្ហា​ ប​ង្កឡេីងដោយភាគីកូនក្រមុំ និងភាគីកូនកំលោះ ទាស់ពាក្យសំដីគ្នា រួចបានវាយគ្នាទៅវិញទៅមកផ្អើលពេញកម្មវិធី។

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុ​កសំរោងទង​ បានបញ្ជាក់ថាក្នុងហេតុការណ៍ខាងលេី​ សមត្ថកិច្ចបានចុះអន្ដរាគមន៍អញ្ជេីញមនុស្ស៣នាក់មក​សាក​សួរ
✅​ ភាគីកូនក្រមុំ
១.ឈ្មោះ គល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ (របួសក្បាល)
២.ឈ្មោះ ឈីន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស/ទ(ស្ពឺ) (របួសដៃ,ក្បាល)
✅​ ភាគីកូនកំលោះ
១.ឈ្មោះ យ៉ាន់ ចន្រ្ទា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង (របួសខ្លួន,ក្បាល)

ក្រោយសាកសួរ​ សមត្ថកិច្ចនគរ​បា​លបានបញ្ជូនករណី​ហឹង្សាខាងលេី​រួមជាមួយមនុស្សទៅកាន់​ការិយាល័​យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃ​ស្នងការដ្ឋាននគរបា​លខេត្ដកំពង់ស្ពឺ​ ដេីម្បីបន្ដនីតិវិធី​ មូលហេតុជេីងខ្លាំងរៀងៗខ្លួន​ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×