ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជន បាន ជ្រាបថានៅថ្ងៃទី០២ខែ ឧសភាឆ្នាំ ២០២៦ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមមានទាំងរូបភាពនិងសម្លេងផងដោយ ភ្ជាប់នូវរូបភាពនៃគណនីហ្វេសប៊ុកឈ្មោះ អា ឡែន ដែលអ្នកប្រេីប្រាស់បណ្តាញសង្គមថាជាអ្នកនាំផ្លែទុរេនយកមកលក់ ។
ដេីម្បីមានមូលដ្ឋានបញ្ជាក់ក្នុងករណីខាងលេីនេះស្របតាមបទបញ្ជារបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកធ្វេីការស្រាវជ្រាវរកម្ចាស់គណនីឈ្មោះ អា ឡែន ដេីម្បីសាកសួរព័ត៌មានឬប្រភពផ្សេងមកបញ្ជាក់ចំពោះករណីខាងលេី។
ជាមួយនេះបងប្អូនប្រជាពលរដ្ឋ មហាជនទូទៅជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលករណីបានស្គាល់អត្តសញ្ញាណម្ចាស់គណនីខាងលេី ឬម្ចាស់គណនីឈ្មោះ អា ឡែន ផ្ទាល់ធ្វេីការទំនាក់ទំនងមកសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការបំភ្លឺចំពោះបញ្ហាដែលអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



