Saturday, May 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ

ខេត្តកំពង់ធំ ៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ​ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

ការជួបសំណេះសំណាល​នេះ​ លោកជំទាវបណ្ឌិត​ ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀម​ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន​ និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡេីយ។

ព្រមជាមួយគ្នានេះដែរ​ លោកជំទាវបណ្ឌិតបានធ្វេីការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ព ដេីម្បីដឹងសុខទុក្ខ​ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត​ អាចនឹងជួយដោះស្រាយ​ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសេីរ។

នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយេីង​ ដែលបានលះបង់អាយុជីវិតដេីម្បីជាតិ​ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ​ ដែលមិនទុកវីរកងទ័ព​ និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡេីយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×