ផ្ដើមចេញពីផលិតផលពេញនិយមក្នុងសហគមន៍ ឆ្ពោះទៅកាន់មហិច្ឆតាកម្រិតថ្នាក់ជាតិ៖ ហាងផ្ទាល់ខ្លួនទី២ របស់ក្រុមហ៊ុន Vinamilk ក្នុងទីក្រុងភ្នំពេញ នាំមកនូវស្តង់ដាអាហារូបត្ថម្ភថ្មី និងបទពិសោធន៍ផលិតផលកាន់តែសម្បូរបែបមកកាន់តែកៀកប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន។
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising Dairy Brand) ដោយ Brand Finance ក្នុងរបាយការណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៥ បានបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ របស់ខ្លួនជាផ្លូវការ កាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៤៨៨ ក្បែរផ្សារដើមថ្កូវ។ ការបើកសម្ពោធនេះគឺជាការបោះជំហានមួយជំហានទៀតនៅក្នុងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះប្រទេសកម្ពុជា ពោលគឺ Vinamilk មិនមែនគ្រាន់តែជាហាងលក់រាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាម៉ាកយីហោមួយដែលកំពុងក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកម្ពុជា។
ផ្ដើមពីការឈានជើងចូលទីផ្សារ រហូតឈានទៅដល់ការចាក់ឫសយ៉ាងរឹងមាំ
នៅពេលក្រុមហ៊ុន Vinamilk បានបើកហាងផ្ទាល់ខ្លួនដំបូងរបស់ខ្លួននៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ កាលពីខែមីនា ឆ្នាំ២០២៦ នោះគឺជាការបង្ហាញខ្លួនជំហានដំបូងជាផ្លូវការ។ សម្រាប់ហាងថ្មីនៅលើផ្លូវ៤៨៨ នេះ គឺមានអត្ថន័យកាន់តែសំខាន់ជាងមុនថែមទៀត ហើយនេះគឺជាសញ្ញាបង្ហាញថា Vinamilk នឹងបន្តមានវត្តមាន និងបន្តរីកចម្រើនឥតឈប់ឈរនៅទីនេះបន្ថែមទៀត។ ហាងផ្ទាល់ខ្លួនទី២ នេះ គឺជាផ្នែកមួយនៃផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយការគាំទ្រយ៉ាងច្រើនដែលហាងទី១ បានទទួល គឺជាការសាងទំនុកចិត្តឱ្យក្រុមហ៊ុនកាន់តែខ្លាំង។ ចាប់តាំងពីបើកដំណើរការនៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ មក ហាងផ្ទាល់ខ្លួនផ្លូវការទី១ នេះ បានទទួលស្វាគមន៍អតិថិជនយ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន រាប់តាំងពីអាណាព្យាបាលដែលមកជាវផលិតផលទឹកដោះគោស្រស់សម្រាប់បុត្រធីតាសម្រាប់យកទៅសាលា រហូតដល់បុគ្គលិកការិយាល័យដែលចូលមកទទួលទានការ៉េមម៉ាឆាជេឡាតូ ឬភេសជ្ជៈ Sparkling Kombucha បន្ទាប់ពីចេញពីធ្វើការ។ ជ្រុងម្ខាងនៃហាង ដែលមានព័ត៌មានរៀបរាប់ពីប្រវត្តិម៉ាកយីហោ និងធ្នើដាក់ផលិតផល គឺជាកន្លែងដែលអតិថិជនចូលទស្សនាច្រើនជាងគេ។ ការចុះឈ្មោះជាសមាជិកក៏មានការកើនឡើងខ្លាំងផងដែរ ដោយអតិថិជនភាគច្រើនបានដឹង និងរកឃើញនូវ ផលិតផលទឹកដោះគោស្តង់ដាអន្តរជាតិ មានតម្លៃសមរម្យជាងអ្វីដែលពួកគាត់រំពឹងទុក។
ការពង្រីកទីផ្សាររបស់ក្រុមហ៊ុន Vinamilk ក្នុងប្រទេសកម្ពុជា នឹងមិនបញ្ឈប់ត្រឹមនេះទេ។ ក្រុមហ៊ុនមានបំណងបន្តពង្រីកវត្តមានរបស់ខ្លួននៅតាមតំបន់សំខាន់ៗទូទាំងប្រទេស ដើម្បីនាំយកបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យនេះឱ្យខិតទៅកាន់តែកៀកជាមួយសហគមន៍កម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។
ផលិតផលដែលរចនាឡើងស្របទៅតាមបរិបទរស់នៅរបស់ប្រជាជនកម្ពុជា
ហាងថ្មីនៅលើផ្លូវ៤៨៨ នេះ មានលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Vinamilk ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ តម្រូវទៅតាមតំរូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ផលិតផលទឹកដោះគោខាប់ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងវប្បធម៌កាហ្វេរបស់កម្ពុជា ក៏ត្រូវបានដាក់លក់ទន្ទឹមគ្នាជាមួយទឹកដោះគោស្រស់ និងទឹកដោះគោ UHT សម្រាប់អាហារពេលព្រឹកក្នុងគ្រួសារ និងអាហារូបត្ថម្ភសម្រាប់កុមារ។ លើសពីនេះ ហាងផ្ទាល់ខ្លួននេះក៏បានណែនាំផលិតផលថ្មីៗដែលលើកកម្ពស់ជម្រើសរបស់អតិថិជនកម្ពុជាផងដែរ។
ទឹកដោះគោប្រភេទ Pasteurised និង Organic Green Farm ព្រមទាំងទឹកដោះគោស្រស់ប្រភេទស្ករតិច ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនដែលយកចិត្តទុកដាក់លើសុខភាព។ រីឯទឹកដោះគោយ៉ាអួម៉ាក Susu ក៏បានក្លាយជាភេសជ្ជៈប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើនផងដែរ។ ចំពោះអ្នកដែលស្វែងរកបទពិសោធន៍ថ្មីវិញ ហាងក៏មានបញ្ជរការ៉េមជេឡាតូ ដែលមានរសជាតិលំដាប់ខ្ពស់ រួមទាំងរសជាតិម៉ាឆាផងដែរ កំពុងផ្តល់ជូននូវបទពិសោធន៍ដែលកម្រមាននៅលើទីផ្សារ។
លើសពីនេះ ហាងក៏បាននាំមកនូវជម្រើសអាហារូបត្ថម្ភពិសេសៗជាច្រើនទៀតមកកាន់រាជធានីភ្នំពេញផងដែរ រួមមាន៖ ទឹកដោះគោប្រូតេអ៊ីនខ្ពស់ និងយ៉ាអួក្រិចប្រូតេអ៊ីនខ្ពស់សម្រាប់អ្នកផ្តោតលើសុខភាព និងរាងកាយសកម្ម, ភេសជ្ជៈ Sparkling Kombucha សម្រាប់អ្នកចូលចិត្តភេសជ្ជៈសុខភាពបែបទំនើប និងជម្រើសទឹកដោះគោសរីរាង្គ សម្រាប់អ្នកដែលផ្តល់អាទិភាពលើប្រភពធម្មជាតិសុទ្ធ។ ផលិតផលទាំងអស់នេះ មិនត្រឹមតែបង្កើនជម្រើសមុខទំនិញសម្រាប់អតិជនតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកកម្ពស់ស្តង់ដានៃការលក់រាយនូវផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជាទៀតផង។
ពិធីបើកសម្ពោធហាង
ដើម្បីស្វាគមន៍សហគមន៍ជុំវិញតំបន់ផ្សារដើមថ្កូវ ក្រុមហ៊ុន Vinamilk នឹងរៀបចំសកម្មភាព និងការផ្តល់ជូនពិសេសៗជាច្រើនក្នុងអំឡុងពេលសម្ពោធនេះ។ ហាងបើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៩:០០ នាទីយប់។
កម្មវិធីទី១ — ការផ្តល់កាដូអនុស្សាវរីយ៍៖
● ជាវអស់ $10 ទទួលបានកែវព័រសឺឡែន Vinamilk ដ៏ប្រណីត ចំនួន ១
● ជាវអស់ $15 ទទួលបានថង់យួរក្រណាត់ម៉ាក Vinamilk ចំនួន ១
● ជាវអស់ $25 ទទួលបានថង់យួរឆ្នូតរូត ម៉ាក Vinamilk ចំនួន ១
កម្មវិធីទី២ — ការផ្តល់កាដូប្រចាំថ្ងៃ (ចន្ទ–សុក្រ)៖ សម្រាប់អតិថិជន ៣០នាក់ដំបូង ចាប់ពីម៉ោង ៥:០០–៨:០០ នាទីល្ងាច នឹងទទួលបាន៖
● បន្តោងសោរូបខ្លាឃ្មុំ ឬកែវមានដៃ ចំនួន ១ សម្រាប់ការជាវចាប់ពី $5 ឡើងទៅ
● ថង់ក្រណាត់យួរ ចំនួន ១ (អាចជ្រើសរើសពណ៌បាន) សម្រាប់ការជាវចាប់ពី $10 ឡើងទៅ
បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះ ដំណើរការត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។
លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាទីផ្សាររយៈពេលវែងសម្រាប់យើង ហើយការពង្រីកសាខាមកកាន់ទីនេះត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់បំផុត។ ពួកយើងទទួលបានសញ្ញាជាវិជ្ជមានពីការបើកដំណើរការហាងផ្ទាល់ខ្លួនទី១ របស់យើងនៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ដែលស្ដែងចេញតាមរយៈចំនួនសមាជិកដែលបានចុះឈ្មោះ និងរបៀបដែលអតិថិជនបានស្វែងយល់ពីប្រវត្តិម៉ាកយីហោ និងផលិតផលរបស់យើង។ ហាងថ្មីនៅលើផ្លូវ ៤៨៨ នេះ គឺជាការបោះមួយជំហានទៀតក្នុងការនាំយកបទពិសោធន៍របស់ Vinamilk ឱ្យកាន់តែខិតមកជិតគ្រួសារកម្ពុជាបន្ថែមទៀត ហើយយើងសង្ឃឹមថានឹងអាចកសាងទំនាក់ទំនងដ៏ល្អនៅក្នុងសហគមន៍មួយនេះផងដែរ។”
អំពីក្រុមហ៊ុន VINAMILK
ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង និងរោងចក្រផលិតចំនួន ១៦កន្លែង ពាសពេញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនចែកចាយផលិតផលរបស់ខ្លួនក្នុងប្រទេស និងដែនដីសរុបជាង ៦៥ ប្រទេស រួមមាននៅអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារថ្មីៗនៅអាហ្វ្រិក និងអាមេរិកឡាទីន។
ក្រុមហ៊ុន Vinamilk បានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាព នៅគ្រប់ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់ សម្បូរដោយរសជាតិ ប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមាន ចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោដោយ Brand Finance, ពានរង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥, ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ពានរង្វាន់គុណភាព Monde Selection (បែលហ្ស៊ិក) និងពានរង្វាន់ Superior Taste Award ដោយវិទ្យាស្ថានរសជាតិអន្តរជាតិ (ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក) ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្ដង់ដាគុណភាពពិនិត្យផ្ទៀងផ្ទាត់ដោយស្ថាប័នឯករាជ្យនានាដែលមានការទទួលស្គាល់នៅក្នុងទីផ្សារទាំងមូល។
ម្យ៉ាងទៀត ម៉ាកសញ្ញា Green Farm របស់ Vinamilk បានក្លាយជាផលិតផលដំបូងគេនៅលើពិភពលោកដែលទទួលបាន «ការទទួលស្គាល់ចំនួន ៣» (Triple recognition) ក្នុងនោះរួមមាន៖ ពានរង្វាន់ Clean Label Project Purity Award, ពានរង្វាន់កម្រិតមាស Monde Selection Gold Quality Award និងពានរង្វាន់ Superior Taste Award ដែលជាលទ្ធផលបានឆ្លងកាត់ការធ្វើតេស្តដោយឯករាជ្យយ៉ាងតឹងរ៉ឹងពីស្ថាប័នបញ្ជាក់ស្តង់ដាអន្តរជាតិចំនួន ៣ ផ្សេងគ្នា។










