Friday, May 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១២នាក់ ពាក់ព័ន្ធករណីឆបោក Scam Online នៅខណ្ឌមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយអភិបាលខណ្ឌមានជ័យ ដោយបានការដឹកនាំសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំង បុរី ប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ04 ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធសង្ស័យករណីសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online)។

ជាលទ្ធផលរកឃើញ ជនជាតិបង់ក្លាដេស ចំនួន១២នាក់ និងរកឃើញវត្ថុតាង Laptop ២គ្រឿង, ទូរស័ព្ទ២៣គ្រឿង, All in one ១៤គ្រឿងអាវសដៃវែង១, អាវធំ១, ក្រវ៉ាត់ករ១ និងក្រដាសលុយសែនមួយចំនួន។

ក្រុមជនល្មើសខាងលើ ប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពដោយអូសទាញ ឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×