ភ្នំពេញ, ថ្ងៃទី២៩ មេសា ២០២៦ — គណៈកម្មការយុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» និង សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) សូមប្រកាសជាផ្លូវការនូវការរៀបចំព្រឹត្តិការណ៍សិក្ខាសាលាកម្រិតខ្ពស់ ក្រោមប្រធានបទ «ការពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៧:៣០ ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅ សាលសន្និសីទ រាជបណ្ឌិត្យសភាកម្ពុជា។

យុទ្ធនាការក្នុងថ្ងៃនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រធំៗចំនួន ២ ដែលជាសសរទ្រូងនៃមហាសាមគ្គីភាពជាតិ៖
១. ការកសាងមហាសាមគ្គីភាព និងការតភ្ជាប់ចំណុចប្រសព្វ: ក្នុងយុគសម័យឌីជីថល ការរួបរួមរវាង “អ្នកសារព័ត៌មានអាជីព” ដែលកាន់ក្រមសីលធម៌ និង “អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (KOLs/Influencers)” ដែលមានភាពស្ទាត់ជំនាញក្នុងការផ្សព្វផ្សាយ គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយទាំងអស់ឱ្យក្លាយជា “ធ្លុងមួយ” ដើម្បីពង្រឹងភាពខ្លាំងរួមគ្នា ក្រោមពាក្យស្លោក «រួមគ្នាដើម្បីខ្លាំង»។
២. ការវាយទម្លុះរបាំងព័ត៌មានទៅកាន់ឆាកអន្តរជាតិ: នេះជាបេសកកម្មសំខាន់ក្នុងការស្វែងរកឫសគល់នៃបញ្ហា និង “វាយទម្លុះរបាំង” ដែលកំពុងរារាំងមិនឱ្យព័ត៌មានវិជ្ជមាន និងភាពរីកចម្រើនពិតប្រាកដរបស់កម្ពុជា ទៅដល់មជ្ឈដ្ឋានអន្តរជាតិ។ យើងនឹងពិភាក្សាស៊ីជម្រៅថា៖ «ហេតុអ្វីបានជាជនបរទេស និងមហាជននៅក្រៅប្រទេស នៅតែមិនទាន់ទទួលបានព័ត៌មានល្អៗពីកម្ពុជា?» និងការកំណត់ផែនទីបង្ហាញផ្លូវ ដើម្បីប្រែក្លាយអ្នកផ្សព្វផ្សាយខ្មែរ ឱ្យទៅជាអ្នកនាំសារដ៏មានឥទ្ធិពលលើឆាកសកល។
វាគ្មិនកិត្តិយស និងអ្នកពិភាក្សា៖
វាគ្មិនកិត្តិយស៖
▸ លោក កៃ គឹមសុង — អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)
▸ លោក សយ សុភាព — អគ្គនាយក គេហទំព័រដើមអម្ពិល
▸ ឯកឧត្តម អ៊ុំ សារ៉ាវុធ — ចាងហ្វាង Cambodia Flash News
វេទិកាពិភាក្សា (Panel Discussion):
▸ លោកស្រី នុត ក្លារ៉ា — នាយិកាប្រតិបត្តិ ក្រុមហ៊ុន ថតតុ
▸ លោក ឆន ចាន់ស៊ី — នាយកសារព័ត៌មានខេមព័ត៌មាន / សមាគម KemboJA
▸ លោក អ៊ិន មាន — អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មាន
▸ លោក មីន ចាន់ធី — ប្រធាន យុវជនសារព័ត៌មាន / អគ្គនាយក ASEAN Daily
▸ លោក អាន ច័ន្ទថ្លា — ចាងហ្វាង CEN។

ព័ត៌មានលម្អិតនៃកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦
ទីតាំង៖ សាលសន្និសីទ រាជបណ្ឌិត្យសភាកម្ពុជា
ការចុះឈ្មោះ (ឥតគិតថ្លៃ)៖ https://t.me/+0Xt8DA0VX8VjN2Nl
យុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» និង CEMEA សូមគោរពអញ្ជើញ
១. សហគ្រិនសារព័ត៌មាន៖ ឈប់ត្រឹមតែ “រស់” គឺត្រូវ “រីកចម្រើន”។ ទទួលបានផែនការមេដើម្បីប្រែក្លាយស្ថាប័នរបស់អ្នកឱ្យមានចំណូល និងនិរន្តរភាព។
២.អ្នកវិជ្ជាជីវៈសារព័ត៌មាន៖ ភាពជឿជាក់គឺជាទ្រព្យជាប់ខ្លួន។ រៀនពីរបៀបបង្កើតចំណូលពីវិជ្ជាជីវៈ និងចូលរួមបង្កើត DNA ផ្ទៀងផ្ទាត់ការពិតកម្រិតជាតិ។
៣. Influencers/KOLs៖ ចំនួន Follower + ភាពជឿជាក់ = អំណាចដែលមិនអាចរង្គោះរង្គើ។ លើកកម្ពស់មាតិការបស់អ្នកឱ្យមានតម្លៃជាសកល។
៤. ម្ចាស់អាជីវកម្ម/SMEs៖ ព័ត៌មានគឺជាសេដ្ឋកិច្ច។ កសាងទំនាក់ទំនងជាមួយអ្នកក្តាប់ព័ត៌មានក្នុងដៃ ដើម្បីពង្រីកម៉ាកសញ្ញាដោយចំណាយតិចបំផុត។
៥. ថ្នាក់ដឹកនាំជាន់ខ្ពស់៖ បង្ហាញវត្តមានក្នុងនាមជាអ្នកជ្រោមជ្រែង “ភាពខ្លាំងរបស់ជាតិ” និងបង្កើត Brand Equity កម្រិតខ្ពស់បំផុត។ ចូលរួមក្នុងចលនាប្រវត្តិសាស្ត្រនេះ ដើម្បីរួមគ្នាការពារអធិបតេយ្យភាពព័ត៌មាន និងលើកកម្ពស់មោទនភាពជាតិខ្មែរ។
“គុណភាពពលរដ្ឋម្នាក់ៗ កំណត់ភាពខ្លាំងនៃប្រជាជាតិមួយ!”








