Thursday, April 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគ្របគ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទីក្រុង ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា

ភ្នំពេញ ៖ ថ្លែងទៅកាន់អ្នកចូលរួមនៅវេទិកាជាតិលើកទី៣ ស្តីពីទីក្រុងនិងលំនៅឋាន ដែលបានប្រារព្ធឡើងនៅថ្ងៃទី២៩ខែមេសានេះ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី Tania Meyer ប្រធានគ្របគ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទីក្រុង ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

«ខណៈដែលកម្ពុជាកំពុងបន្តដំណើរផ្លាស់ប្តូរទៅជាសង្គមទីក្រុងយ៉ាងឆាប់រហ័ស ទីក្រុងកំពុងដើរតួនាទីយ៉ាងសំខាន់យ៉ាងខ្លាំងក្នុងការជំរុញឬដឹកនាំកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។ តាមរយៈការវិភាគ និងការពិភាក្សាគោលនយោបាយ ដៃគូអភិវឌ្ឍន៍នានាកំពុងធ្វើការរួមគ្នា ដើម្បីជួយកសាងទីក្រុងដែលរស់នៅបានសមរម្យ ប្រកបដោយបរិយាបន្ន មានផលិតភាព និងមានសមត្ថភាពធន់ទ្រាំ ហើយដែលជាទីក្រុងដែលអាចដឹកនាំនវានុវត្តន៍ និងបង្កើតការងារល្អប្រសើរសម្រាប់មនុស្សគ្រប់រូប។»រក្សាសិទ្ធដោយ៖សុទ្ធលី

×