ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦» កាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦នៅទីស្តីការក្រសួង។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងរយៈពេលឆ្នាំកន្លងទៅនិងបន្តមកដើមឆ្នាំ២០២៦ នេះ ការស្ទង់មតិបានផ្តល់លទ្ធផលឱ្យឃើញថា ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថា មានភាពល្អប្រសើរ។ ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ ៧៥,២៦% បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបន្ថែមទៀតថា «ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ» នេះជាលទ្ធផលនៃការស្ទង់មតិនៅទូទាំងប្រទេស
ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦ ដែលត្រូវបានក្រសួងព័ត៌មានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមាន ការចូលរួមពីសំណាក់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។ ការស្ទង់មតិបានផ្ដល់លទ្ធផលឱ្យឃើញថា ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិ ដែលតំណាងឱ្យ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាន
ថាមានភាពល្អប្រសើរ។
ការផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្វើឡើងស្របពេល នឹងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ ( ក្រោមប្រធានបទ «ការរៀបចំអនាគតបកបដោយ សន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ»។ វាជាឱកាស មួយបន្ថែមទៀតសម្រាប់អ្នកសារព័ត៌មាន តួអង្គក្នុងវិស័យព័ត៌មាន និងសាធារណជន ក្នុងការទទួលព័ត៌មាន និងស្វែងយល់ការពិតអំពីការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងលំហសេរីភាពនៅកម្ពុជា ជាមួយវឌ្ឍនភាព
វិជ្ជមាន ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការស្ទង់មតិបែបវិទ្យាសាស្ត្រនៅទូទាំងព្រះរាជាណាចក កម្ពុជា។
ក្នុងន័យនេះ អ្នកស្ទង់មតិចំនួន ៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការ ប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ នេះគឺជាភស្តុតាងរឹងមាំមួយ ដែលបានឆ្លុះ បញ្ចាំងពីបរិយាកាសការងារប្រកបដោយភាពអំណោយផល និងការគាំពារពីក្រសួងព័ត៌មាន រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភ្ជាប់ទៅនឹងបុព្វហេតុសិទ្ធិមនុស្ស ការជំរុញការអភិវឌ្ឍ
សង្គម-សេដ្ឋកិច្ច និងការរក្សាសន្តិសុខជាតិ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញលទ្ធផលនៃការសិក្សា និងការវិវត្តសំខាន់ៗរាប់បញ្ចូលទាំងទំនើបកម្មសា្ថប័ន និងលិខិតបទដ្ឋាន ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន
ក្នុងចំណោមវឌ្ឍនភាពនៃវិស័យព័ត៌មាននិងសោតទស្សន៍ផ្សេងទៀតគិតចាប់ពីឆ្នាំ២០២៥ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍រំលេចថា ការរៀបចំរបាយការណ៍នេះឡើងក្នុងគោលបំណងវាយ តម្លៃលើស្ថានភាពសេរីភាព វាស់វែងសុខភាពនៃវិស័យសារព័ត៌មាន ពិសេសអំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យនេះ ដើម្បីធានាថាការអភិវឌ្ឍក្នុងវិស័យព័ត៌មាននិងសោតទស្សន៍មាន ទិសដៅច្បាស់លាស់ ប្រកបដោយបរិយាកាសល្អ មានសុវត្ថិភាពសម្រាប់ការអនុវត្តការងារ។
ជាក់ស្ដែង ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុប បានអះអាងថា ពួកគេមិនធ្លាប់ប្រឈមនឹងការ គំរាមកំហែង ការយាយី ឬអំពើហិង្សាដោយសារការងារជាអ្នកសារព័ត៌មានក្នុងឆ្នាំកន្លងទៅទេ។ ទន្ទឹមនេះ អ្នកចូលរួមស្ទង់មតិចំនួន ៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ/អាជ្ញាធរ ប្តឹងផ្តល់ពីការចុះផ្សាយរបស់ខ្លួនទេ។
ពាក់ព័ន្ធនឹងការជួបប្រទះបញ្ហា និងករណីបណ្ដឹងចំពោះអ្នកសារព័ត៌មានក្នុងពេលបំពេញការងារ ក្រសួងព័ត៌មានបានផ្ដល់កិច្ចអន្តរាគមន៍ និងជួយជ្រោមជ្រែងក្នុងការផ្សះផ្សាវិវាទដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធ តុលាការ និងបានផ្តល់ការការពារខាងផ្នែកផ្លូវច្បាប់ សម្រាប់ករណីដែលឈានដល់ការអនុវត្តនីតិវិធីនៅ ចំពោះមុខតុលាការ។ បន្ថែមលើនេះ ក្រសួងបានបន្តតម្រង់ទិសលើការងារវិជ្ជាជីវៈ បញ្ជ្រាបចំណេះដឹងផ្នែក ច្បាប់ និងការពង្រឹងការប្រតិបត្តិក្រមសីលធម៌ និងការគោរពច្បាប់ ដោយត្រូវចៀសវាងនូវសកម្មភាពដែល
ត្រូវបានហាមឃាត់ដោយច្បាប់។
កិច្ចខិតខំទាំងនេះជាផ្នែកដ៏សំខាន់ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងព័ត៌មាន
និងរាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពវិជ្ជាជីវៈសារព័ត៌មាន ជាមួយការអនុវត្តយុទ្ធសាស្ត្រ និងយន្តការ ច្បាស់លាស់ ដើម្បីលើកកម្ពស់ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមាន តុល្យភាពរវាងសេរីភាព និងស្ថិរភាពសង្គម។
បើទោះបីការអនុវត្តការងារសារព័ត៌មាន បានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសជួបវិបត្តិដោយ សារការឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ក៏ លំហសេរីភាព និងបរិយាកាសសម្រាប់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានា និងបន្ត លើកកម្ពស់នៅក្នុងក្របខណ្ឌនៃការគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ។ ក្នុងបរិបទនេះ អ្នកចូលរួមស្ទង់ មតិចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ដល សន្ទស្សន៍នៃការវាយតម្លៃសណ្ដាប់ធ្នាប់សារព័ត៌មាននេះ មានការកើនឡើងប្រមាណ ៣,៤៦% បើប្រៀបធៀប នឹងការវាយតម្លៃក្នុងឆ្នាំ២០២៥ ដែលមានចំនួន ៧១,៨%។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទ នៃយុគសម័យឌីជីថល សេរីភាពសារព័ត៌មានគឺការចូលរួមក្នុងការលើកកម្ពស់សន្តិសុខព័ត៌មាន ដែល ចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ដើម្បី រួមចំណែកដល់ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ»។ -.
លទ្ធផលនៃការសិក្សានេះ បានបង្កើតជាមូលដ្ឋានស្នូលមួយសម្រាប់ការដឹកនាំ គ្រប់គ្រង និងតម្រង់ ទិសលើការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់ សន្តិសុខព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន និងធានាអធិបតេយ្យភាពព័ត៌មានរបស់កម្ពុជា ដែលក្នុង នោះអ្នកសារព័ត៌មានវិជ្ជាជីវៈទទួលបានការការពារ និងតម្លៃខ្ពស់ពីសង្គមជាតិទាំងមូល ក្នុងក្របខណ្ឌនីតិរដ្ឋ និងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








