ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៩ មេសា ២០២៦បានថ្លែងថា កងកម្លាំងCMAC កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដេីម។
ឯកឧត្តមហេង រតនា បានថ្លែងបន្តទៀតថា ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលេីគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សុីវិល ដេីម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រនិងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! ។
រួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី










