Wednesday, April 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិកម្ពុជា និងនគរបាលជាតិកូរ៉េ រួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមគ្រប់រូបភាព និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ

រដ្ឋធានីសេអ៊ូល ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម Yoo Jae Seong អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការទីភ្នាក់ងារនគរបាលជាតិកូរ៉េ ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែមលើលទ្ធផលកិច្ចសហប្រតិបត្តិការដែលនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ សម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។
ទន្ទឹមនោះ ភាគីទាំងពីរក៏បានឯកភាព គាំទ្រ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានបន្តដាក់ចេញនូវការងារសំខាន់ៗ ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមគ្រប់រូបភាព និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ រួមមាន ឃាតកម្ម ការចាប់ពង្រត់ ការឃុំឃាំងដោយខុសច្បាប់ ការបាត់ខ្លួន និងព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×