Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចម៉ែ ប្រោសប្រទានក្តីសង្ឈឹមថ្មីដល់ដំរី «ឈូក»

ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី “ឈូក” មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាង។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×